ផ្សព្វផ្សាយរូបភាពវៀតណាមនៅ អាហ្សង់ទីន

ផ្សព្វផ្សាយរូបភាពវៀតណាមនៅ អាហ្សង់ទីន - ảnh 1
ផ្សព្វផ្សាយរូបភាពវៀតណាមនៅ អាហ្សង់ទីន

(VOV)_ នាថ្ងៃទី២១តុលា វិទ្យាស្ថានវប្បធម៌អាហ្សង់ទីន -វៀតណាម (ICAV) រួម
សហការជាមួយស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទីន រៀបចំជំនួប​ប្រាស្រ័យ ឧទ្ទេស
នាមអំពីទឹកដី និងមនុស្សវៀតណាម ចំពោះបណ្ដានិស្សិតនៅខេត្ត Buenos Aires។

        នៅទីនេះ បណ្ដានិស្សិត និងគ្រួបង្រៀនបានមើលទស្សនាខ្សែភាពយន្ត​ឧទ្ទេសនាម
អំពីប្រវត្តិសាស្ត្រ ទឹកដី និងមនុស្សវៀតណាម។​ដំណាងស្ថានទូត​វៀតណាម បានរំលឹក
ឡើងវិញនូវកំណាត់ផ្លូវប្រវត្តិសាស្ត្រតស៊ូប្រឆាំងដណ្ដើម​ឯករាជ្យរបស់ប្រទេសជាតិ និង
ឧទ្ទេសនាមអំពីវៀតណាមនាបច្ចុប្បន្ន និន្នាការ​អភិវឌ្ឍន៍ប្រទេសជាតិក្នុងអនាគត។
 បញ្ចប់ជំនួបប្រាស្រ័យនេះ បណ្ដានិស្សិត​និងភ្ញៀវបានមើលរូបភាពឧទ្ទេសនាមអំពីតំ
បន់ទេសចរណ៍ រូមណីដ្ឋានល្បីឈ្មោះ​របស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ