ផ្សព្វផ្សាយវប្បធម៌និងទេសចរណ៍វៀតណាមនៅអូស្ត្រាលី

(VOVWORLD) -នេះជាលើកទី ២ ហើយដែល "ព្រឹត្តិការណ៍វៀតណាម" ត្រូវបានរៀបចំឡើងនៅក្នុងក្របខ័ណ្ឌនៃសម្ព័ន្ធសមាគមន៍ភរិយា/ ស្វាមីនៃប្រមុខគណប្រតិភូ  (ASHOM) នៅក្នុងទីក្រុងកង់បេរ៉ាប្រទេសអូស្ត្រាលី ដោយមានការចូលរួមពីសំណាក់ភរិយាឯកអគ្គរដ្ឋទូត និងតំណាងកម្មភិបាលកាទូតមកពីប្រទេសចំនួន ៤០។
ផ្សព្វផ្សាយវប្បធម៌និងទេសចរណ៍វៀតណាមនៅអូស្ត្រាលី - ảnh 1 ភរិយាឯកអគ្គរដ្ឋទូត និងតំណាងកម្មភិបាលកាទូតបរទេស

នាថ្ងៃទី ១២ ខែមិថុនា ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលីបានរៀបចំពិធីជួបសំណេះសំណាលដោយប្រធានបទ "ព្រឹត្តិការណ៍វៀតណាម" ជាប្រចាំឆ្នាំ ដើម្បីផ្សព្វផ្សាយវប្បធម៌និងទេសចរណ៍វៀតណាមដល់ស្ត្រីនៃបណ្ដាប្រទេស ហើយថែមទាំងបង្កើនការជួបប្រាស្រ័យរវាងស្ត្រីវៀតណាមជាមួយមិត្តភក្តិអន្តរចាតិនៅអូស្ត្រាលី។ នេះជាលើកទី ២ ហើយដែល "ព្រឹត្តិការណ៍វៀតណាម" ត្រូវបានរៀបចំឡើងនៅក្នុងក្របខ័ណ្ឌនៃសម្ព័ន្ធសមាគមន៍ភរិយា/ ស្វាមីនៃប្រមុខគណប្រតិភូ  (ASHOM) នៅក្នុងទីក្រុងកង់បេរ៉ាប្រទេសអូស្ត្រាលី ដោយមានការចូលរួមពីសំណាក់ភរិយាឯកអគ្គរដ្ឋទូត និងតំណាងកម្មភិបាលកាទូតមកពីប្រទេសចំនួន ៤០។

អញ្ជើញថ្លែងនៅទីនេះ លោកស្រី Nguyen Thi Thanh Thuy ភរិយាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលីបានចែករំលែកថានេះគឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយក្នុងការលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក ចំណងមិត្តភាពនិងសាមគ្គីភាពរវាងវៀតណាមនិងបណ្តាប្រទេសដទៃទៀ នៅលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ