ពង្រីកតួនាទីរបស់នារីវៀតណាមនៅឯបរទេស

ពង្រីកតួនាទីរបស់នារីវៀតណាមនៅឯបរទេស - ảnh 1

(VOVworld)- ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៣វិច្ឆិកា នៅទីក្រុងហាណូយ សន្និសីទ
នារីវៀតណាមនៅឯបរទេសដោយប្រធាន បទ “ពង្រីកតួនាទីនិងសក្តានុភាព
របស់នារីវៀតណាមនៅឯបរទេសក្នុងការ អភិវដ្ឍន៌សហគមន៌និងប្រទេសជាតិ”
ត្រូវបានរៀបចំឡើង។ បងស្រី Pham Thanh Xuan ប្រធានគណៈកម្មការនារី
និងកុមាររបស់សមាគមជនវៀតណាមប្រចាំនៅរុស្ស៊ី និងជា ប្រធានគណៈប្រតិភូ
នារីវៀតណាមចូលរួមសន្និសិទនេះបានឲ្យដឹងថា៖

        “សមាជិការបស់គណៈប្រតិភូនារីមកវៀតណាមចូលរួមសន្និសីទលើកនេះ ជាបណ្តានារីគំរូដែលមានសកម្មភាពល្អប្រសើរ ដូចជាថែទាំចិញ្ចឹមបីបាច់បានកូន
ល្អ បង្រៀនកូនសុភាពរាបសារ ជាគំរូក្នុងគ្រួសារ ព្រមទាំងចូលរួមការងារសង្គម
យ៉ាងសកម្ម ។ ចូលរួមវេទិការលើកនេះ មាននារីជាច្រើនរូបដែលចូលរួមសកម្ម
ភាពសង្គម មិនត្រឹម តែ នៅរុស្ស៊ីប៉ុណ្ណោះទេ ថែមទាំងនៅប្រទេសនានាទៀតផង"។

        គណៈប្រតិភូនារីវៀតណាមប្រចាំនៅរុស្ស៊ីមានបទអន្តរាគមន៌ស្តិពី ប្រធាន
បទទាំង៣នៅសន្និសីទនេះ ក្នុងនោះមានមានការចែករំលែករូបសណ្ឋានសកម្មភាព និងបទពិសោធន៌ជាក់ស្តែងក្នុងការប្រមូលផ្តុំនារីវៀតណាម នៅឯបរទេសជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ