ពង្រីកតួនាទីរបស់អាជីវការិនីដើម្បីការអភិវឌ្ឍន៍ចីរភាពប្រទេសជាតិ


ពង្រីកតួនាទីរបស់អាជីវការិនីដើម្បីការអភិវឌ្ឍន៍ចីរភាពប្រទេសជាតិ - ảnh 1
ពង្រីកតួនាទីរបស់អាជីវការិនីដើម្បីការអភិវឌ្ឍន៍ចីរភាពប្រទេសជាតិ (Image: VOV)

(VOVworld) – មហាសន្និបាតបង្កើតសមាគមអាជីវការិនីវៀតណាមនឹងប្រព្រឹត្តទៅនៅ ទីក្រុងហាណូយចាប់ពីថ្ងៃទី ១៨ ដល់ទី ១៩ តុលា ខាងមុខ។ នារសៀលថ្ងៃទី ១១ តុលា នៅសន្និសីទកាសែតឧទ្ទេសនាមអំពីមហាសន្និបាតលើកនេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ
ពាណិជ្ជកម្មវៀតណាមនិងជាប្រធានគណៈចាត់តាំងមហាសន្និបាត លោកស្រី  Ho Thi
Kim Thoa បានឲ្យដឹងថា៖ មហាសន្និបាតលើកនេះមានការចូលរួម របស់តំណាងចំនួន
៣៥០ រូប។ ការបង្កើតនៃសមាគមអាជីវការិនីវៀតណាមគឺជាព្រឹត្តិ ការណ៍មាន
អត្ថន័យដ៏សែនសំខាន់ក្នុងដំណើការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងខ្លាំង ក្លា។ សមាគមអាជីវការិនីវៀតណាមនឹងជាស្ពានតភ្ជាប់រវាងសហគមន៍អាជីវការិនីជាមួយ
រដ្ឋាភិបាល បណ្ដាស្ថាប័នទាក់ទិកដល់ការកសាងគោលនយោបាយអភិវឌ្ឍន៍​សេដ្ឋកិច្ច
-សង្គម ផ្សាភ្ជាប់បណ្ដាសមាជិករបស់សមាគមសំដៅជួយឧបត្ថម្ភក្នុង ផលិតកម្ម
អាជីវកម្មនិងសកម្មភាពសង្គមន៍។ តាមនោះ អះអាងតួនាទីនិងប្រៀបខ្លាំង របស់អាជីវការិនីលើវិស័យសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ