ពង្រីកស្មារតី “វ័យអាយុកាន់ខ្ពស់ ឆន្ទះកាន់តែខ្ពស់” របស់ជនចាស់ជរា

ពង្រីកស្មារតី “វ័យអាយុកាន់ខ្ពស់ ឆន្ទះកាន់តែខ្ពស់” របស់ជនចាស់ជរា - ảnh 1
អគ្គលេខាបក្សកុម្មុយនីស្ដវៀតណាមលោក Nguyen Phu Trong បានលើកដម្កើងរាល់ស្នាដៃការងារល្អប្រសើររបស់ជនចាស់ជរា (VOV)

        Vovworld-នាថ្ងៃទី១២ធ្នូ នៅពិធីទទួលជួបសន្ទនាជាមួយគណៈប្រតិភូមក​ចូលរួមសន្និសីទលើកដម្កើងជនចាស់ជរាគំរូ ចូលរួមការពារអធិបតេយ្យភាព​សន្តិសុខព្រំដែនសមុទ្រកោះ អគ្គលេខាបក្សកុម្មុយនីស្ដវៀតណាមលោក Nguyen
Phu Trong បានលើកដម្កើងរាល់ស្នាដៃការងារល្អប្រសើររបស់ជនចាស់ជរាដែល​បានរួមចំណែកជាក់ស្ដែងទៅក្នុងការរក្សាសន្តិសុខការពារមាតុប្រទេសនៅដំបន់
ព្រំដែនឆ្ងាយដាច់ស្រយាលសមុទ្រកោះ។

        “បទពិសោធន៍របស់យើងគឺប្រជាជនទាំងមូលចូលរួមគ្រប់វិស័យ។ ប្រជាជន
ធ្វើ​បង្កើតគ្រឹះស្ថានដ៏ចីរភាពបាន។​ ខឿនការពារជាតិរបស់យើងគឺការពារជាតិ​
ប្រជាជនទាំងមូល។ ក្នុងនោះកំលាំងប្រដាប់អាវុធជាស្នូល នៅដំបន់ព្រំដែនគឺ​កងទ័ពការពារព្រំដែនជាស្នូល។​ កំលាំងទាំងពីរបានសហការជាមួយគ្នាមានតួនាទី​ស្នូលក្រោមការដឹកនាំរបស់បក្សនិងប្រជាជនស្រុះចិត្តគំនិតនោះយើងទើបមាន​
ចីរភាព៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ