ពង្រឹងកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាមនិងបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី

(VOVWORLD) -  ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅរុស្ស៊ីនិងចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិ Saint Petersburg នាថ្ងៃទី ១០ ខែមិថុនា លោក Nguyen Van Binh លេខាមជ្ឈិមបក្សនិងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម បានអញ្ជើញជួបធ្វើការជាមួយប្រតិភូនៃបក្សកុម្មុយនិស្តរុស្ស៊ី។

ពង្រឹងកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាមនិងបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី - ảnh 1 លេខាមជ្ឈិមបក្ស លោក Nguyen Van  Binh ក្នុងជំនួបជាមួយប្រតិភូបក្សកុម្មុយនិស្តរុស្ស៊ី

ក្នុងជំនួបនេះ លេខាមជ្ឈិមបក្ស លោក Nguyen Van  Binh បានអបអរសាទរប្រទេស រុស្ស៊ីដែលបានរៀបចំប្រកបដោយជោគជ័យនូវវេទិកាសេដ្ឋកិច្ច Saint Petersburg ព្រមទាំងបានអះអាងថា: វៀតណាមតែងតែត្រៀមខ្លួនជាស្រេច ចូលរូមវេទិការសេដ្ឋកិច្ចសំខាន់ៗចំនួនពីររបស់រុស្ស៊ី នោះគឺវេទិកាសេដ្ឋកិច្ច Saint Petersburg និងវេទិកាសេដ្ឋ កិច្ចខាងកើត។ លោក Nguyen Van Binh បានជឿជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរក៏ដូចជារវាងបក្សកុម្មុយនិស្តនៃប្រទេសទាំងពីរនិងកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងថ្ងៃដដែល លោក Nguyen Van Binh បានទទួលជួបជាមួយតំណាងសមាគមពាណិជ្ជកម្មវៀតណាមនិងបានទៅទស្សនាមជ្ឈមណ្ឌលពហុបំណងហាណូយ-ម៉ូស្គូ (Incentra) ផងដែរ។ នៅទីនេះ លេខាមជ្ឈឹមបក្ស លោក  Nguyen Van Binh បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សហគមន៍និងអង្គភាពអាជីវកម្មវៀតណាមនៅសហព័ន្ធ រុស្ស៊ីក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងរុស្ស៊ីនិងវៀតណាម។          

នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនៃបក្សកុម្មុយនិស្តវៀតណាមក៏មានកិច្ចប្រជុំជាមួយក្រុមហ៊ុនកំពង់ផែ AZOV និងបានទៅទស្សនាក៏ដូចជាជួបសំណេះ សំណាល ជាមួយស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ