ពង្រឹងចំណងសាមគ្គីភាពមិត្តភាពជួបប្រាស្រ័យប្រជាជនជាគ្រឹះស្ថាននៃការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-ចិន

ពង្រឹងចំណងសាមគ្គីភាពមិត្តភាពជួបប្រាស្រ័យប្រជាជនជាគ្រឹះស្ថាននៃការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-ចិន - ảnh 1
ពង្រឹងចំណងសាមគ្គីភាពមិត្តភាពជួបប្រាស្រ័យប្រជាជនជាគ្រឹះស្ថាននៃការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-ចិន (vietnamplus.vn)

        Vovworld-នាថ្ងៃទី១៥មករា ថ្លែងមតិនៅពិធីជួបសន្ទនាគណៈប្រតិភូ​សមាគម
​មិត្តភាពកិច្ចការបរទេសប្រជាជនចិនដឹកនាំដោយលោកស្រី Li Xiao Lin ប្រធាន​
សមាគម​​ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ប្រធានរដ្ឋ​វៀតណាម​លោក
Truong Tan Sang បានវាយតំលៃខ្ពស់ការដែលបណ្ដាអង្គការមិត្តភាពនៃប្រទេស​ទាំង
​ពីរ​បានរៀបចំសកម្មភាពសកម្មរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូត។

        លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងមិត្តភាពជាប្រពៃណីវៀត​ណាម
-ចិនជាទ្រពសម្បត្តិដ៏ថ្លៃថ្លារបស់ប្រជាជននៃប្រទេសទាំងពីរ​ ភាគីទាំងពីរត្រូវ​រក្សាការ
ជួបសន្ទនាជាន់ខ្ពស់អនុវត្តវិស័យដែលបានសន្យាដោះស្រាយល្អរាល់ការខ្វែងគំនិត
អភិវឌ្ឍន៍ដោយឥតឈប់ឈរកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍នៃ​ប្រទេស
ទាំងពីរ ដំបន់និងពិភពលោក។

        រីឯលោកស្រី Li Xiao Lin បានអះអាងនឹងបន្តពង្រីកតួនាទីរបស់សមាគម​មិត្តភាព​
កិច្ចការ​បរទេសប្រជាជនចិនរួមចំណែកជាក់ស្ដែងសំរាប់ចំណងសាមគ្គីភាព​មិត្តភាព
ជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរដើម្បីការអភិវឌ្ឍន៍រួមនៃ​ប្រជាជាតិទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ