ពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងបណ្តាប្រទេសអាហ្វ្រិក

(VOVWORLD) - នាថ្ងៃទី១៨ ខែកញ្ញា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet បានជួបធ្វើការជាមួយគណៈប្រតិភូឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាហ្វ្រិក ដោយប្រធានបទ “ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - អាហ្រ្វិក”។ 
ពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងបណ្តាប្រទេសអាហ្វ្រិក - ảnh 1អនុរដ្ឋមន្ត្រី Do Hung Viet មានសេចក្តីសង្ឃឹមថា ភាគីទាំងពីរបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌនៃវេទិកាពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ ។ រូបថត៖ baoquocte.vn

អញ្ជើញចូលរួមសម័យពិភាក្សាការងារនេះ មានឯកអគ្គរដ្ឋទូតនិងភារធារីនៃស្ថានទូតប្រចាំនៅទីក្រុងហាណូយចំនួន ០៨រូប និងឯកអគ្គរដ្ឋទូតមិនប្រចាំចំនួន៨រូប មកពីបណ្តាប្រទេសអាហ្វ្រិក។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រី Do Hung Viet មានសេចក្តីសង្ឃឹមថា ភាគីទាំងពីរនឹងបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌនៃវេទិកាពហុភាគី; ស្នើឲ្យបណ្តាប្រទេសអាហ្វ្រិកគាំទ្របេក្ខភាពវៀតណាមនៅយន្តការសំខាន់ៗរបស់អង្គការសហប្រជាជាតិ ដូចជាក្រុមប្រឹក្សាសិទ្ធិមនុស្ស មហាសន្និបាត និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ...; ស្នើឲ្យឯកអគ្គរដ្ឋទូតលើកកម្ពស់តួនាទីជាស្ពានតភ្ជាប់ ពង្រឹងការសម្របសម្រួល និងអនុវត្តផែនការសហប្រតិបត្តិការជាក់លាក់នាពេលខាងមុខ ដើម្បីបង្កើតវឌ្ឍនភាពក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតនិងភារធារីនៃបណ្តាប្រទេសអាហ្រ្វិកបានអះអាងពីការគាំទ្រចំពោះវៀតណាម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយសហភាពអាហ្វ្រិក (AU) និងសហគមន៍សេដ្ឋកិច្ចក្នុងតំបន់ (RECs) លើគ្រប់វិស័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ