ពង្រឹងនិងពង្រីកដោយឥតឈប់ឈរទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជា

(VOVWORLD) - នាល្ងាចថ្ងៃទី ២៥ ខែកុម្ភៈ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញមកដល់រាជ ធានីភ្នំពេញ ចាប់ផ្តើមដំណើរទស្សនកិច្ចនៅព្រះរាជាណា ចក្រកម្ពុជា តាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។ 
ពង្រឹងនិងពង្រីកដោយឥតឈប់ឈរទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជា - ảnh 1ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវ  ម៉ែន សំអន នៅនៅអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង (រូបថតៈ TTXVN)

បន្ទាប់ពីគណៈប្រតិភូបានមកដល់រាជធានីភ្នំពេញភ្លាម ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានអញ្ជើញជាព្រះអធិបតីក្នុងពិធីទទួលជាផ្លូវការ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong នៅព្រះបរមរាជវាំង។ ក្រោយពីពិធីទទួលបដិសណ្ឋារកិច្ចមក អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានអញ្ជើញជួបពិភាក្សានៅព្រះបរមរាជវាំង។

នៅក្នុងជំនួបនេះ ព្រះមហាក្សត្រ សីហមុនី បានអះអាងថា ប្រជាជនវៀតណាមគឺជាមិត្តភក្តិដ៏គួរឱ្យទុកចិត្តរបស់ប្រជាជនកម្ពុជា។ ព្រះករុណា ព្រះបាទ សម្តេចព្រះបរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានថ្លែងអំណរគុណ និងមិនបំភ្លេចបានឡើយនូវការគាំទ្រនិងជួយឧបត្ថម្ភដ៏ធំធេងពីបក្សកម្មុយនិស្តវៀតណាម រដ្ឋនិងប្រជាជនវៀតណាមសំរាប់ប្រជាជនកម្ពុជា ក្នុងបុព្វហេតុរំដោះប្រជាជាតិចេញផុតពីប្រល័យពូជសាសន៍ ក៏ដូចជាការស្តារឡើងវិញ និងអភិវឌ្ឍន៍ប្រទេសជាតិ។

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានបញ្ជាក់អះអាងថា ប្រជាជនវៀតណាមគឺជាមិត្តធំ និងជឿជាក់របស់ប្រជាជនកម្ពុជា។ ប្រជាជនកម្ពុជាគឺអ្នកជិតខាងល្អ កៀកស្មាគ្នានឹងប្រជាជនវៀតណាមជានិច្ចកាល។ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រកម្ពុជានឹងបន្តជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ ប្រជាជនទាំងពីរកាន់តែជិតស្និទ្ធថែមទៀត។

រីឯ លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម Nguyen Phu Trong) វិញ ជឿជាក់ថា ក្រោមព្រះរាជកិច្ចរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជានឹងទទួលសមិទ្ធផលធំធេងថែមទៀត ក្នុងបុព្វហេតុកសាងព្រះរាជាណាចក្រកម្ពុជាប្រ កបដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ អព្យាក្រឹត និងជឿនលឿន។ ក្រៅពីនេះ ទំនាក់ទំនងរវាងកម្ពុជានិងបណ្តាប្រទេសលើពិភពលោកកាន់តែល្អប្រសើរ ជាពិសេស គឺទំនាក់ទំនងជាមួយបណ្តាប្រទេសជិតខាងនិងក្នុងតំបន់ ដែលរួមចំណែកយ៉ាងសកម្ម ក្នុងការរក្សាសន្តិភាព ស្ថេរភាព កិច្ចសហប្រតិបតិ្តការ និងអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ