ពង្រឹងសកម្មភាពសវនកម្មរដ្ឋ ឆ្ពោះទៅរកគោលដៅ អភិវឌ្ឍន៍ដោយចីរភាព

(VOVWORLD) -មហាសន្និបាតអង្គការបណ្ដាស្ថាប័នសវនកម្មកំពូលតំបន់ អាស៊ី លើកទី ១៤ (ASOSAI 14) នឹងបើកជាផ្លូវការនាព្រឹកថ្ងៃទី ១៩ ខែកញ្ញា។ មហាសន្និបាតនេះគឺជាព្រឹត្តិការណ៍នយោបាយនិងការទូតដែលមានអត្ថន័យដ៏សំខាន់ រួមចំណែកអះអាងនូវឋានៈ និងតួនាទីរបស់សវនកម្មរដ្ឋវៀតណាមក្នុងតំបន់និងលើពិភពលោក។
ពង្រឹងសកម្មភាពសវនកម្មរដ្ឋ ឆ្ពោះទៅរកគោលដៅ អភិវឌ្ឍន៍ដោយចីរភាព - ảnh 1 ពិធីបើកមហាសន្និបាតអង្គការបណ្ដាស្ថាប័នសវនកម្មកំពូលតំបន់ អាស៊ី លើកទី ១៤

ប្រធានបទនៃមហាសន្និបាត ASOSAI លើកទី 14 គឺ “សវនកម្មបរិស្ថាន ដើម្បីការអភិវឌ្ឍន៍ដោយចីរភាព” គឺជាគំនិតផ្តួចផ្តើមមួយរបស់សវនកម្មរដ្ឋវៀតណាម ហើយទទួលបានការស្រុះចិត្តគំនិតខ្ពស់ពីគណៈសម្របសម្រួល ASOSAI។ ដោយប្រធានបទនេះ នៅក្នុងមហាសន្និបាត  បណ្ដា SAI ជាសមាជិកនឹងផ្ដល់មតិ សំដៅដោះស្រាយរាល់ការសាកល្បងអំពីបរិស្ថាន ដែលពិភពលោកកំពុងប្រឈម  ចែករំលែកបទពិសោធន៍ និងដាក់ចេញដំណោះស្រាយ សំដៅអនុវត្តន៍មុខងារសវនកម្មបរិស្ថានប្រកបដោយប្រសិទ្ធភាព។ អគ្គសវនកររងរដ្ឋវៀតណាម លោក Nguyen Tuan Anh បានឲ្យដឹងថា៖

“ចំណុចសំខាន់មួយក្នុងក្របខ័ណ្ឌនៃមហាសន្និបាតនេះ គឺសន្និសីទឯកទេស ទី ៧ ដោយប្រធានបទ “សវនកម្មបរិស្ថាន ដើម្បីការអភិវឌ្ឍន៍ដោយចីរភាព”។ នេះគឺជាខ្លឹមសារនៃរបៀបវារៈ ដោយបង្ហាញនូវការសន្យា ការខិត្តខំប្រឹងប្រែង និងការរួមវិភាគទានយ៉ាងជាក់ស្ដែងរបស់សហគមន៍ ASOSAI ក្នុងការប្រដេញតាមគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងដោះស្រាយបញ្ហាសាកល្បងអំពីបរិស្ថានសកល។ ជាពិសេស មហាសន្និបាតនេះ នឹងអនុម័តលើសេចក្ដីថ្លែងការហាណូយ ដែលជាឯកសារផ្លូវការក្នុងការបូកសរុបនូវលទ្ធផលធ្វើការសំខាន់បំផុតនៃមហាសន្និបាត ហើយឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្ត របស់សហគមន៍ ASOSAI ចំពោះគោលដៅអភិវឌ្ឍន៍នៃ ASOSAI ដំណាក់កាល 2016-2021។ សេចក្តីថ្លែងការណ៍ហាណូយក៏បានអះអាងនូវការយកចិត្តទុកដាក់ ការខិតខំប្រឹងប្រែង និងការួមវិភាគទានរបស់សហគមន៍ ASOSAI ដោយឈរលើមូលដ្ឋានលទ្ធផលនៃមហាសន្និបាតលើកទី ៧ នេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ