ពាណិជ្ជកម្មគឺជាប្រធានបទស្នូលនៃសន្និសីទកំពូល APEC ខាងមុខ

ពាណិជ្ជកម្មគឺជាប្រធានបទស្នូលនៃសន្និសីទកំពូល APEC ខាងមុខ - ảnh 1
ពាណិជ្ជកម្មគឺជាប្រធានបទស្នូលនៃសន្និសីទកំពូល APEC ខាងមុខ (VNA)


(VOVworld) – នាថ្ងៃទី ៣ វិច្ឆិកា ប្រធានាធិបតីប៉េរូ លោក Pedro Kuczynski បាន
អះអាងថា៖ ពាណិជ្ជកម្មពិភពលោកគឺជាប្រធានបទស្នូលដាច់ខាត នៃសន្និសីទ
កំពូលវេទិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលនឹងប្រព្រឹត្តទៅ នៅប្រទេស
អាមេរិកឡាទីននេះ។ ថ្លែងមតិនៅវេទិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ Thomson Reuters
លោក Pedro Kuczynski បានសង្កត់ធ្ងន់ថា៖ ប្រទេសប៉េរូ ព្រួយបារម្មណ៍ចំពោះមុខ
ស្ថានភាពកំណើនអសកម្មនៃខឿនសេដ្ឋកិច្ចពិភពលោក ក្នុងរយៈពេល ២ ឆ្នាំ
កន្លងទៅ។ លោកបានលើកច្បាស់នូវទស្សនៈគាំទ្រការជំរុញ ពាណិជ្ជកម្មអន្តរជាតិ
និងការបើកទ្វារបណ្ដាខឿនសេដ្ឋកិច្ច ទោះបីជាទទួលស្គាល់ ថា៖ គោលជំហរនេះ
កំពុងត្រូវបានរិះគន់នៅអាមេរិកនិងអឺរ៉ុប ជាពិសេសគឺការ ចាកចេញពីសហ
ភាពអឺរ៉ុប។ លោកក៏បានឲ្យដឹងថែមទៀតថា៖ លោកនឹងអញ្ជើញ អគ្គនាយិការ
មូលនិធិរូបីយវត្ថុអន្តរជាតិ  (IMF) លោកស្រី Christine Lagarde ថ្លែងសន្ទរៈកថា
នៅសន្និសីទ APEC លើកនេះ ហើយសង្ឃឹមថា៖ ព្រឹត្តិការណ៍នេះ នឹងរួមចំណែក
បំភ្លឺច្បាស់លាស់ថែមទៀតនូវស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន៕   


ប្រតិកម្មទៅវិញ

ផ្សេងៗ