ព័ត៌មានកិច្ចការបរទេសជាផ្នែកសំខាន់ក្នុងការងារឃោសនាសតិអារម្មណ៍របស់បក្សនិងរដ្ឋវៀតណាម

ព័ត៌មានកិច្ចការបរទេសជាផ្នែកសំខាន់ក្នុងការងារឃោសនាសតិអារម្មណ៍របស់បក្សនិងរដ្ឋវៀតណាម - ảnh 1
ព័ត៌មានកិច្ចការបរទេសជាផ្នែកសំខាន់ក្នុងការងារឃោសនាសតិអារម្មណ៍របស់បក្សនិងរដ្ឋវៀតណាម (VOV)

        Vovworld-ព័ត៌មានកិច្ចការបរទេសជាផ្នែកសំខាន់ក្នុងការងារឃោសនា​សតិ
អារម្មណ៍របស់បក្សនិងរដ្ឋវៀតណាម។​ ប្រធានគណៈកម្មាធិការឃោសនា​អប់រំ​
មជ្ឈឹមលោក Dinh The Huynh បានអះអាងដូច្នេះនៅពិធីប្រគល់រង្វាន់ទូទាំង​ប្រទេស
ស្ដីពីព័ត៌មានកិច្ចការបរទេសលើកទី១ឆ្នាំ២០១៤សំរាប់វណ្ណកម្មសារ​ព័ត៌មានដែល
ប្រព្រឹត្តទៅនាថ្ងៃតី២៧ឧសភានៅទីក្រុងហាណូយ។ ថ្លែងមតិនៅ​ពិធី​ប្រគល់រង្វាន់
នេះ លោក Dinh The Huynh បានលើកច្បាស់ថា៖

        “ក្នុងប៉ុន្មានឆ្នាំកន្លងមក ការងារព៧ត៌មានកិច្ចការបរទេសបានមានបំរ៉ែបំរួល​គួរ​
ឲ្យកត់សម្គាល់ យល់ដឹងអំពីសារសំខាន់នៃព័ត៌មានកិច្ចការបរទេសបាន​លើក​
កំពស់។ បណ្ដាសកម្មភាពព័ត៌មានកិច្ចការបរទេសបានរួមចំណែកដ៏សំខាន់​រក្សា​រឹង
មាំនយោបាយពង្រឹងបើកទូលាយទំនាក់ទំនងរបស់វៀតណាមជាមួយបណ្ដា​ប្រទេស ជមរុញសមាហរណកម្មអន្តរជាតិទាក់ទាញវិនិយោគនិងភ្ញៀវទេសចរណ៍​បរទេស
បង្កើនផ្សាភ្ជាប់សហគមន៍ជនវៀតណាមនៅឯបរទេសជាមួយបុព្វហេតុ​កសាងនិង
ការពារមាតុប្រទេស។”

        វិទ្យុសម្លេងវៀតណាមត្រូវបានប្រគល់រង្វាន់ចំនួន៦អំពីសារព័ត៌មានកិច្ចការ
​បរទេស។ ជាពិសេស កាណាល់ផ្សាយជាភាសាបរទេសជាតិមានកិត្តិយសទទួល
​បាន​រង្វាន់ថ្នាក់ទីមួយរបស់ក្រុមអ្នកនិពន្ធ Nguyen Thi Thu Hoa, Vu Anh Huyen, Bui Thi
Lan Anh, Vu Nhat Quynh, Nguyen Thanh Duc, Nguyen Pham Huan ដោយវណ្ណកម្ម ២០
ឆ្នាំទំនាក់ទំនងវៀតណាម-អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ