ពិធីជូនរង្វាន់គុណភាពអន្តរជាតិឆ្នាំ ២០១១

(VOVworld) – នាព្រឹកថ្ងៃទី ២៦ កុម្ភៈ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីជូនរង្វាន់
គុណភាពជាតិ និងរង្វាន់គុណភាពអន្តរជាតិ ទ្វីបអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០១១ ឲ្យអង្គភាព
អាជីវកម្មចំនួន ៩៨ ។ ថ្លែងមតិក្នុងពិជីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Thien
Nhan បានអះអាងថា៖ រង្វាន់គុណភាពជាតិមានអត្ថន័យដ៏សំខាន់ ក្នុងការលើកកំពស់ កំលាំងប្រកួតប្រជែងរបស់ផលិតផល ទំនិញនិង សេវ៉ា របស់វៀតណាម ជាពិសេស
ក្នុងការនាំចេញ។ រង្វាន់នេះបង្ក លក្ខណៈ សំរាប់អង្គភាពអាជីវកម្ម រៀនសូត្រ វាយតំលៃ
និងធ្វើកែលំអរ បណ្ដាសកម្មភាពគ្រប់គ្រងគុណភាពរបស់ផលិតផល លើគ្រប់វិស័យ។

ពិធីជូនរង្វាន់គុណភាពអន្តរជាតិឆ្នាំ ២០១១ - ảnh 1
ពិធីជូនរង្វាន់គុណភាពជាតិនិងរង្វាន់គុណភាពអន្តរជាតិទ្វីបអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០១១
(Image: Internet)

នេះគឺជាឪកាសល្អ ដើម្បីអង្គភាពអាជីវកម្មដែលទទួលរង្វាន់ផ្សព្វផ្សាយពាណិជ្ជសញ្ញា
នៃផលិតផល រួមចំណែកលើកកំពស់សមត្ថភាពប្រកួតប្រជែង ក្នុងដំណាក់កាល
សមហរណកម្មសេដ្ឋកិច្ច អន្តរជាតិ។ ឧបនាយករដ្ឋមន្ត្រីបានបញ្ជាថា៖ រង្វាន់គុណភាព
ជាតិ ត្រូវផ្លាស់ប្តូថ្មី បែបផែន ដើម្បីលើកទឹកចិត្ត អង្គភាពអាជីវកម្មជាច្រើនចូលរួម និង
ក្លាយទៅជា ចលនា​ក្នុងទូទាំងប្រទេស រួមចំណែកលើកកំពស់ពាណិជ្ជសញ្ញាផលិតផល ទំនិញរបស់វៀតណាម ក្នុងទីផ្សារសកលលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ