ពិធីជួបប្រាស្រ័យអត្ថាធិប្បាយនយោបាយ“ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាមួយនឹងសន្តិសុខហិរញ្ញវត្ថុ-រូបិយប័ណ្ណ“

(VOVWORLD) -នាព្រឹកថ្ងៃទី ២៩ ខែមិថុនា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធីជួបប្រា ស្រ័យអត្ថាធិប្បាយនយោបាយស្តីពី "ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាមួយនឹង សន្តិសុខ ហិរញ្ញវត្ថុ - រូបិយប័ណ្ណ"។
ពិធីជួបប្រាស្រ័យអត្ថាធិប្បាយនយោបាយ“ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាមួយនឹងសន្តិសុខហិរញ្ញវត្ថុ-រូបិយប័ណ្ណ“ - ảnh 1 ពិធីជួបប្រាស្រ័យអត្ថាធិប្បាយនយោបាយ "ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាមួយនឹង សន្តិសុខហិរញ្ញវត្ថុ - រូបិយប័

អញ្ជើញចូលរួមក្នុងពិធីនេះមានវត្តមានរបស់លោក Nguyen The Ky  អគ្គនាយកវិទ្យុសម្លេងវៀតណាមរួមទាំងតំណាងថ្នាក់ដឹកនាំអង្គភាពនានាដែលបានរួមសហការរៀបចំពិធីនេះផងដែរ។

វាគ្មិនបានឲ្យដឹងថាដោយមានឋានៈដ៏សំខាន់នៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានចំពោះ សន្តិសុខរូបិយវត្ថុទើបបានទាមទារឲ្យអ្នកយកព័ត៌មាន និងស្ថាប័នសារព័ត៌មាន គប្បីលើកកំពស់តួនាទីនិងការទទួលខុសត្រូវរបស់ខ្លួនក្នុងការផ្សព្វផ្សាយព័ត៌មានឲ្យគ្រប់គ្រាន់ និងត្រឹមត្រូវ។

លោក Nguyen Minh Duc អគ្គនិពន្ធនាយកកាសែតសេដ្ឋកិច្ចនិងនគរ បានអះអាងថា

"ចំពោះស្ថាប័នសារព័ត៌មាននានា យើងត្រូវតែមានមនសិកាខុសគ្នាៗក្នុងការគ្រប់គ្រង ព័ត៌មានដែលទាក់ទិននឹងព័ត៌មានសេដ្ឋកិច្ចធម្មតានិងព័ត៌មានធនាគារ។ ព័ត៌មាន ហិរញ្ញវត្ថុធនាគារមិនត្រឹមតែជាព័ត៌មានសង្គមនោះឡើយ។ ប្រសិនបើព័ត៌មាន ទាំងនោះត្រូវបានផ្សព្វផ្សាយខុស ហើយផលវិបាកនឹងក្លាយជាបញ្ហាដ៏ធំសម្បើម ជាមិនខាន។ ហេតុដូច្នេះហើយយើងត្រូវតែទាមទារឲ្យមានសីលធម៌ក្នុងអាជីព និងកំរិតជំនាញខាងគ្រប់គ្រងវិស័យហិរញ្ញវត្ថុធនាគារខ្ពស់ជាងវិស័យណាមួយ ផ្សេងៗទៀតផងដែរ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ