ពិធីធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុទាហានអាមេរិក

(VOVWORLD) - នាថ្ងៃទី ២៩ ខែកក្កដា ពិធីធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាមវៀតណាម (MIA) លើកទី ១៦២  បានប្រព្រឹត្តទៅនៅអាកាសយានដ្ឋានអន្តរជាតិ Da Nang ទីក្រុង Da Nang ប្រទេសវៀតណាម។

តំណាងភាគីវៀតណាមបានប្រគល់ទៅឱ្យភាគីអាមេរិកនូវហិបអដ្ឋិធាតុទានហានអាមេរិក ដែលជាលទ្ធផលនៃសកម្មភាពរបស់ក្រុមការងារជីកកកាយក្រោមទឹកនៅទីក្រុង Nha Trang ខេត្ត Khanh Hoa ក្នុងប្រតិបត្តិការរួមគ្នាលើកទី ១៥១។ អដ្ឋិធាតុទាំងនេះ បានអ្នកជំនាញកោសល្យវិច្ច័យវៀតណាមនៅទីក្រុង Da Nang ធ្វើការសន្និដ្ឋានថា អាចទាក់ទងនឹងទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាមវៀតណាម។ អដ្ឋិធាតុត្រូវបានផ្ទេរទៅរដ្ឋហាវ៉ៃ  សហរដ្ឋអាមេរិក ដើម្បីធ្វើការផ្ទៀងផ្ទាត់បន្ថែម។

សូមគូសបញ្ជាក់ថា សកម្មភាពសហប្រតិបត្តិការមនុស្សធម៌ក្នុងការស្វែងរកទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាមនៅវៀតណាមរវាងប្រទេសទាំងពីរដែលក្នុងនោះសកម្មភាពទ្វេភាគីបានចាប់ផ្តើមនៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ រហូតមកដល់បច្ចុប្បន្នបានជួយកំណត់អត្តសញ្ញាណទាហានអាមេរិកជាង ៧៣០ នាក់បានស្លាប់ក្នុងសង្គ្រាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ