ពិធីបើកផ្សារណាត់ពិពណ៌រឧស្សាហពាណិជ្ជកម្មតំបន់សេដ្ឋកិច្ចនៅ Nam Bo ខាងកើត


ពិធីបើកផ្សារណាត់ពិពណ៌រឧស្សាហពាណិជ្ជកម្មតំបន់សេដ្ឋកិច្ចនៅ Nam Bo ខាងកើត  - ảnh 1
ពិធីបើកផ្សារណាត់ពិពណ៌រឧស្សាហពាណិជ្ជកម្មតំបន់សេដ្ឋកិច្ច នៅ Nam Bo ខាងកើត (Image: VOV)

(VOVworld) – ពិធីបើកផ្សារណាត់ពិពណ៌រឧស្សាហពាណិជ្ជកម្មតំបន់សេដ្ឋកិច្ចនៅ
Nam Bo ខាងកើត បានប្រព្រឹត្តទៅ នាយប់ថ្ងៃទី ១៧ មេសា នៅទីក្រុង Phan Thiet
ខេត្ត Binh Thuan (ភាគខាងត្បូងវៀតណាម)។ នេះគឺជាសកម្មភាពក្នុងក្របខ័ណ្ឌ
ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៣៩ នៃទិវារំដោះខេត្ត Binh Thuan (ថ្ងៃទី ១៩
មេសា) និងជួយជ្រោមជ្រែងគោលការណ៍ជំរុញចលនា “ជនវៀតណាមអទិភាព
ប្រើប្រាស់ទំនិញវៀតណាម” របស់ការិយាល័យនយោបាយ។ អង្គភាពអាជីវកម្ម
ចំនួន ២ រយ ដោយមានស្តង់ទំនិញចំនួន ៦ រយស្តង់បានចូល រួមផ្សារណាត់លើក
នេះ។ នាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុនតម្បាញកាត់ដេរវៀត ណាម លោក Uong
Tien Thinh បានឲ្យដឹងថា៖

“ផ្សារណាត់នេះមានអត្ថន័យណាស់។ បណ្ដាខេត្តសុទ្ធតែមានយុទ្ធសាស្ត្ររបស់
ខ្លួន។ ដោយហេតុនេះ ផ្សារណាត់មានចរិតលក្ខណៈចងសម្ព័ន្ធតាមតំបន់។ បណ្ដា ខេត្តអាចសហប្រតិបត្តិការជាមួយគ្នាជៀសវាងកាវិនិយោគហួសកំរិតក្នុងតំបន់ មួយដើម្បីបង្កើតការប្រគួតប្រជែងរវាងបណ្ដាខេត្ត។”

ផ្សាណាត់នឹងបញ្ចប់នាថ្ងៃទី ២២ មេសា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ