ពិធីបើកវេទិកាសេដ្ឋកិច្ចទីក្រុងហូជីមិញឆ្នាំ ២០១៩

(VOVWORLD) - នាព្រឹកថ្ងៃទី ១៨ ខែតុលា វេទិកាសេដ្ឋកិច្ចទីក្រុងហូជីមិញឆ្នាំ ២០១៩ ក្រោមមានប្រធានបទ “អភិវឌ្ឍន៍ទីក្រុងក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុក្នុងតំបន់និងអន្តរជាតិ” ត្រូវបានបើកជាផ្លូវការ។ អញ្ជើញចូលរួមក្នុងវេទិកានេះមានវត្តមាន ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam និងថ្នាក់ដឹកនាំក្រសួងនិងស្ថាប័នមួយចំនួនទៀតផង។
ពិធីបើកវេទិកាសេដ្ឋកិច្ចទីក្រុងហូជីមិញឆ្នាំ ២០១៩ - ảnh 1 ទិដ្ឋភាពនៃពិធីបើកវេទិកា (រូបថត៖ Laodong.vn)

ថ្លែងមតិបើកវេទិកាលោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានមានប្រសាសន៍ថា៖

 “ ទីក្រុងបានប្តេជ្ញានឹងធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីធានាឱ្យបាននូវបរិយាកាសនយោបាយនិងសង្គមប្រកបដោយស្ថិរភាពនិងធានានូវផលប្រយោជន៍ស្របច្បាប់សម្រាប់វិនិយោគិន ព្រមទាំងបង្កើតលក្ខណៈងាយស្រួលសម្រាប់អង្គការហិរញ្ញវត្ថុក្នុងការប្រតិបត្តិការក្នុងទីក្រុង។ ទីក្រុងហូជីមិញមានបំណងចង់តភ្ជាប់ជាមួយមជ្ឈមណ្ឌលហិរញ្ញវត្ថុទាំងអស់នៅក្នុងទីក្រុងផងដែរ។»

នៅក្នុងវេទិកានេះដែរ មានវាគ្មិនជាច្រើនក៏បានចែករំលែកបទពិសោធន៍នៃមជ្ឈមណ្ឌលហិរញ្ញវត្ថុនានាដូចជា ទីក្រុងញូវយ៉ក ទីក្រុងឡុងដ៍ ដោយជឿជាក់ថាទីក្រុងមានលក្ខណៈអំណោយផលគ្រប់គ្រាន់ក្នុងការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុប្រចាំតំបន់និងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ