ពិធីបង្សុកូលរំលឹកដល់វិញ្ញាណខ័ន្ធបណ្ដាវីរៈជនពលីនៅកោះ Gac Ma

(VOVWORLD) - នារសៀលថ្ងៃទី១៤ ខែមីនា នៅវត្ត Phat Tich រដ្ឋធានីវៀងច័ន្ទ (ឡាវ) បានប្រព្រឹត្តិទៅពិធីបង្សុកូលរំលឹកដល់វិញ្ញាណខ័ន្ធបណ្ដាវីរៈជនពលីវៀតណាម និងតមស្នងសងគុណចំពោះយុទ្ធជនចំនួន ៦៤ រូប ដែលបានពលីជីវិតក្នុងការប្រយុទ្ធការពារកោះ Gac Ma ឆ្នាំ ១៩៨៨។ 
ពិធីបង្សុកូលរំលឹកដល់វិញ្ញាណខ័ន្ធបណ្ដាវីរៈជនពលីនៅកោះ Gac Ma - ảnh 1ពិធីបង្សុកូលរំលឹកដល់វិញ្ញាណខ័ន្ធបណ្ដាវីរៈជនពលីនៅកោះ Gac Ma (រូបថត៖ VNA)

នៅក្នុងពិធីនេះ ព្រះតេជគុណ Thich Minh Quang ប្រធានគណៈសម្របសម្រួលព្រះពុទ្ធសាសនាវៀតណាមប្រចាំនៅឡាវ និងជាព្រះចៅអធិការវត្ត Phat Tich នៅទីក្រុងវៀងចន្ទន៍ បានរំលឹកឡើងវិញនូវការវិវឌ្ឍដ៏សំខាន់ៗនៃព្រឹត្តិការណ៍ Gac Ma នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ១៩៨៨។ ទន្ទឹមនឹងនោះ ព្រះតេជគុណ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រារព្ធ ពិធីបង្សុកូលរំលឹកដល់វិញ្ញាណខ័ន្ធ និងតបស្នងសងគុណដល់បណ្ដាវីរៈជនពលី យុទ្ធជន និងជនរួមជាតិដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារអធិបតេយ្យភាពរបស់វៀតណាមនៅសមុទ្រខាងកើត ជាពិសេសគឺយុទ្ធជនទាំង ៦៤ នាក់ ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាននៅកោះ Gac Ma ចំណុះប្រជុំកោះ Truong Sa របស់វៀតណាមកាលពី ៣៤ ឆ្នាំមុន។

ព្រះតេជគុណ Thich Minh Quang បានអំពាវនាវដល់យុវជនជំនាន់វ័យក្មេងពង្រីកប្រពៃណីរបស់ដូនតា ការពារមាតុភូមិយ៉ាងរឹងមាំ រួមមានដីគោក ដែនអាកាស ដែនសមុទ្រ កោះសមុទ្រ និងខ្ពង់រាបបាតសមុទ្រដ៏ពិសិដ្ឋនៃមាតុភូមិ ដើម្បី ប្រជាជនវៀតណាមគងវង្សជារៀងរហូត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ