ពិធីប្រគល់ម៉ាស់ជូនសហគមន៍ជនវៀតណាមនៅសាធារណរដ្ឋស៊ីប

(VOVWORLD) - លោក  Georgio Christophides កុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅសាធារណរដ្ឋស៊ីប បានសម្ដែងក្ដីសប្បាយរីយរាយ ចំពោះជោគជ័យរបស់វៀតណាម ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19។
ពិធីប្រគល់ម៉ាស់ជូនសហគមន៍ជនវៀតណាមនៅសាធារណរដ្ឋស៊ីប - ảnh 1 លោក  Georgio Christophides កុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅសាធារណរដ្ឋស៊ីប

ដោយទទួលបានការផ្ទេរសិទ្ធិ ពីស្ថាន ទូតវៀតណាមប្រចាំនៅអ៊ីតាលីនោះ នាពេលថ្មីៗនេះ កុងស៊ុលកិត្តិយស វៀតណាមប្រចាំនៅសាធារណរដ្ឋស៊ីប លោក Georgio Christophides និង គណៈគ្រប់គ្រងសហគមន៍ជន វៀត ណាមនៅស៊ីបបានរៀបចំពិធីប្រគល់ម៉ាស់ចំនួន ១ ម៉ឺន ដល់សហគមន៍ ជនវៀតណាមនៅសាធារណរដ្ឋស៊ីប។ នេះគឺជាអំណោយរបស់រដ្ឋាភិបាល វៀតណាមដែលត្រូវបានគណកម្មការទទួលបន្ទុកជនវៀតណាមនៅឯបរទេសសម្របសម្រួលផងដែរ។

អញ្ជើញថ្លែងនៅក្នុងពពិធីនេះ លោក  Georgio Christophides កុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅសាធារណ រដ្ឋស៊ីប បានសម្ដែងក្ដីសប្បាយរីយរាយ ចំពោះជោគជ័យរបស់វៀតណាម ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 ព្រមទាំងចែករំលែកភាពជោគជ័យទាំងនេះរបស់វៀតណាម បានជួយលើកកម្ពស់តួនាទី និងឋានៈរបស់វៀតណាមលើឆាកអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ