ពិធីមិទ្ទិញរំលឹកខួបលើកទី ៦០ ឆ្នាំ នៃជ័យជំនះ Giron របស់គុយបា

(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ ខែមេសា ក្រសួងការពារប្រទេសវៀតណាមបានសម្របសម្រួលជាមួយសម្ព័ន្ធអង្គការមិត្តភាពវៀតណាម - សមាគមមិត្តភាពវៀតណាម - គុយបារៀបចំពិធីមិទ្ទិញ រំលឹកខួបលើកទី ៦០ ឆ្នាំ នៃទិវាជ័យជំនះ Giron របស់គុយបា (១៩ មេសា ១៩៦១- ១៩ មេសា ២០២១) នៅវិទ្យាស្ថានបច្ចេកទេសយោធា នៃទីក្រុងហាណូយ។
ពិធីមិទ្ទិញរំលឹកខួបលើកទី ៦០ ឆ្នាំ នៃជ័យជំនះ Giron របស់គុយបា - ảnh 1ទិដ្ឋភាពនៃពិធីមិទ្ទិញរំលឹកខួបលើកទី ៦០ ឆ្នាំ នៃជ័យជំនះ Giron របស់គុយបា (រូបថត៖ TTXVN)

អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកឧត្តមសេនីឯក Nguyen Tan Cuong អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសបានសង្កត់ធ្ងន់ថាជ័យជំនះ Giron បានបង្កើតការលើកទឹកចិត្តដ៏ធំធេងចំពោះចលនារំដោះជាតិ និងការតស៊ូប្រឆាំងចក្រពត្តិនិយមនៅតំបន់ អាមេរិកឡាទីននិយាយដោយឡែក។

ទាក់ទងនឹងទំនាក់ទំនងទ្វេភាគី លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានអះអាងថាទំនាក់ទំនងកិច្ចសហប្រតិបត្តិការសាមគ្គីភាពលើគ្រប់ជ្រុងជ្រោយរវាងបក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម - គុយបាតែងតែត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរផ្ដោតការយកចិត្តទុកដាក់ អភិវឌ្ឍន៍ ហើយបានក្លាយទៅជាទំនាក់ទំនងគំរូ ដែលមានលក្ខណៈនិមិត្តរូបនៅគ្រប់សម័យកាលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ