ពិធីរំលឹកខួបលើកទី ៦០ នៃការបង្កើតមន្ទីរពេទ្យមិត្តភាព

(VOVWORLD) -នារសៀលថ្ងៃទី ២៥ ខែមីនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៦០ នៃការបង្កើត មន្ទីរពេទ្យមិត្តភាព (ថ្ងៃទី ២៨ មីនា ឆ្នាំ១៩៥៨ / ថ្ងៃទី ២៨ មីនា ឆ្នាំ២០១៧) ។
ពិធីរំលឹកខួបលើកទី ៦០ នៃការបង្កើតមន្ទីរពេទ្យមិត្តភាព - ảnh 1ពិធីរំលឹកខួបលើកទី ៦០ នៃការបង្កើតមន្ទីរពេទ្យមិត្តភាព 

ថ្លែងមតិក្នុងបពិធីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើថានាពេលខាងមុខ មន្ទីរពេទ្យគប្បីខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីក្លាយទៅជាមជ្ឈមណ្ឌលបច្ចេកទេសឈានមុខគេក្នុងប្រទេស ព្រមទាំង តភ្ជាប់ជាមួយមន្ទីរពេទ្យដ៏ល្អផ្សេងៗ ដើម្បីលើកកម្ពស់គុណភាពនៃការពិនិត្យ ព្យាបាលជំងឺ ក៏ដូជជា ផ្តោតសំខាន់ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈឲ្យបុគ្គលិកផងដែរ។

ក្នុងឱកាសនេះ លោក Nguyen Xuan Phuc បានប្រគល់មេដាយពលកម្មថ្នាក់ទី ១ (លើកទី២) ដល់មន្ទីរពេទ្យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ