ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាការវាយសម្រុកនិងការក្រោកឈរឡើងនិទាឃរដូវឆ្នាំ ១៩៦៨

(VOVWORLD) -នាព្រឹកថ្ងៃទី ៣១ មករា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) បានបារព្ធឡើងដ៏មហោឡារឹកពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ការវាយសម្រុកនិងការក្រោកឈរឡើងនិទាឃរដូវឆ្នាំ ១៩៦៨ (ថ្ងៃទី ៣១ មករា ឆ្នាំ ១៩៦៨ - ថ្ងៃទី ៣១ មករា ឆ្នាំ ២០១៨)។ 
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាការវាយសម្រុកនិងការក្រោកឈរឡើងនិទាឃរដូវឆ្នាំ ១៩៦៨  - ảnh 1 ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាការវាយសម្រុកនិងការក្រោកឈរឡើងនិទាឃរដូវឆ្នាំ ១៩៦៨ 

(VOVworld) – នាព្រឹកថ្ងៃទី ៣១ មករា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) បានបារព្ធឡើងដ៏មហោឡារឹកពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ការវាយសម្រុកនិងការក្រោកឈរឡើងនិទាឃរដូវឆ្នាំ ១៩៦៨ (ថ្ងៃទី ៣១ មករា ឆ្នាំ ១៩៦៨ - ថ្ងៃទី ៣១ មករា ឆ្នាំ ២០១៨)។ អគ្គលេខាគណៈកម្មាធិការបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមពិធីនេះ។ ក្នុងបទសន្ទរកាថារំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ការវាយសម្រុកនិងការក្រោកឈរឡើងនិទាឃរដូវឆ្នាំ ១៩៦៨ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan  បានសង្កត់ធ្ងន់ថា៖

        «ជ័យជំនះសម្រេចដែលមានលក្ខណៈយុទ្ធសាស្ត្រនាឆ្នាំ ១៩៦៨ បានផ្លាស់ប្តូរ យ៉ាងខ្លាំងស្ថានភាពសង្គ្រាម លើកកំពស់កិត្យានុភាពរបស់រណសិរ្យរំដោះតំបន់ភាគ ខាងត្បូងវៀតណាមនៅក្នុងនិងក្រៅប្រទេស។ ជ័យជំនះនេះបានបំផ្លាញចោលទាំង ស្រុងយុទ្ធសាស្ត្រសង្គ្រាមតំបន់របស់ចក្រពត្តអាមេរិកនិងពួកបរិវារ ដែលធ្វើឲ្យពួកគេ ត្រូវព្រមទទួលចរចាផ្ទាល់ជាមួយវៀតណាមនៅសន្និសីទទីក្រុងប៉ារីស។»

        ជ័យជំនះត្រចះត្រចង់នានិទាឃរដូវឆ្នាំ ១៩៦៨ បានអះអាងនូវប្រៀបខ្លាំងរបស់ កំលាំងបដិវត្តន៍លើសមរភូមិទាំង ៣ គឺ នយោបាយ យោធានិងការទូត ហើយអះអាង នូវបរិតលក្ខណៈត្រឹមត្រូវនិងពិសេសនៃសិល្បៈយោធារបស់វៀតណាម។ពី នោះ កងទ័ពនិងប្រជាជនវៀតណាមបានរំដោះទាំងស្រុងតំបន់ភាគខាងត្បូង ឯកភាព ប្រទេសជាតិនាថ្ងៃទី ៣០ មេសា ឆ្នាំ ២៩៧៥៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ