ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៧ទិវាបុណ្យជាតិសហព័ន្ធអារ៉ាប់រួមនៅ វៀតណាម

(VOVWORLD) - នាយប់ថ្ងៃទី២៩ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ ស្ថានទូតសហព័ន្ធអារ៉ាប់រួម (UAE) ប្រចាំវៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាបុណ្យជាតិសហព័ន្ធអារ៉ាប់រួម (ថ្ងៃទី២ ធ្នូ ឆ្នាំ១៩៧១ - ថ្ងៃទី២ ធ្នូ ឆ្នាំ២០១៨) និងខួបអនុស្សាវរីយ៍លើកទី២៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងសហព័ន្ធអារ៉ាប់ រួមជាមួយវៀតណាម (ថ្ងៃទី១ សីហា ឆ្នាំ១៩៩៣ - ថ្ងៃទី១ សីហា ឆ្នាំ២០១៨)។ 
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៧ទិវាបុណ្យជាតិសហព័ន្ធអារ៉ាប់រួមនៅ វៀតណាម - ảnh 1 ទិដ្ឋភាពនៃពិធីរំលឹកខួបអនុស្សាវរីយ៍ (រូបថត៖ tgvn.com)


អញ្ជើញថ្លែងនៅពិធីនេះ ឯកអគ្គរដ្ឋទូតសហព័ន្ធអារ៉ាប់រួមលោក Obaid Saeed Obaid Bintaresh Al Dhaheri បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងសហព័ន្ធអារ៉ាប់ រួមជាមួយវៀតណាមគឺជាទំនាក់ទំនងដ៏ល្អប្រសើរដោយឈើរលើគោលការណ៍ សហប្រតិបតិ្តការនិងគោរពគ្នាទៅវិញទៅមក។ ឆ្លងកាត់ពេលវេលា ទំនាក់ទំនង សហប្រតិបតិ្តការមិត្តភាពរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹងនិងពង្រីក តាមរយៈដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ក៏ដូច ជាកិច្ចសហការនិងគាំទ្រគ្នាទៅវេទិកានិងអង្គការអន្តរជាតិនានាផងដែរ។

        អញ្ជើញថ្លែងមតិឆ្លើយតប អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោកស្រី Nguyen Phuong Nga បានសម្ដែងនូវជំនឿថា ក្រោមការដឹកនាំដ៏វាងវៃរបស់ ប្រធានាធិបតីលោក Sheikh Khalifa bin Zayed Al Nahyan ប្រជាជន UAE នឹងបន្តទទួលបានជ័យជំនះជាច្រើនថែមទៀត ដើម្បីរួមចំណែកទៅក្នុងសន្តិភាព ស្ថិរភាពនៅតំបន់និងលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ