ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណីរបស់ខុទ្ទកាល័យរដ្ឋាភិបាល

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណីរបស់ខុទ្ទកាល័យរដ្ឋាភិបាល - ảnh 1

(VOVworld) - នាព្រឹកថ្ងៃទី២៨ សីហា នៅរដ្ឋធានីហាណូយ ខុទ្ទកាល័យរដ្ឋាភិបាល
វៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណីនិងទទួល
គ្រឿងឥស្សារិយយសឯករាជ្យថ្នាក់ទី១។អញ្ជើញចូលរួមពិធីនេះមាន ឧបនាយក
រដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung អតីតថ្នាក់ដឹកនាំកំពូល វៀតណាម​ រួម
ជាមួយថ្នាក់ដឹកនាំ កម្មាភិបាលនៃខុទ្ទកាល័យរដ្ឋាភិបាលតាម សម័យកាលនានា។
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van Ninh បានលើកសរ
សើររាល់ការខំប្រឹងប្រែង ស្នាដៃនិងការរួមវិភាគទាននៃខុទ្ទកាល័យរដ្ឋាភិបាលក្នុង
ដំណើរ៧០ឆ្នាំកន្លងទៅ។ស្ដីពីភារកិច្ចនាពេលខាងមុខ លោក Vu Van Ninh បាន
លើកច្បាស់ថា៖
“ខុទ្ទកាល័យរដ្ឋាភិបាលចាំបាច់ត្រូវបន្តផ្លាស់ប្ដូររបៀបធ្វើការ សហការផ្ដល់យោ
បល់កសាង កែ លំអរប្រព័ន្ធគោលនយោបាយច្បាប់ បម្រើប្រកបដោយប្រសិទ្ធិ
ភាពនូវសកម្មភាព របស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តីរដ្ឋាភិបាល។ខុទ្ទកាល័យរដ្ឋា
ភិបាលត្រូវតែឈានមុខ ក្នុងការកែទម្រង់រដ្ឋបាល ទំនើបភាវូបនីយកម្ម ប្រើ
ប្រាស់បច្ចេកវិទ្យាព័ត៌មាន ម្ចាស់ការផ្គត់ផ្គង់ព័ត៌មានស្ដីពីគោលមាគ៌ា គោលជំ
ហររបស់បក្ស គោលនយោ បាយច្បាប់របស់រដ្ឋ រួមចំណែកបង្កើតការស្រុះចិត្ត
គំនិតក្នុងសង្គម”។

នៅពិធីនេះ តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ នាយករដ្ឋមន្រ្តីវៀតណាមលោក
Nguyen Tan Dung បានប្រគល់គ្រឿងឥស្សារិយយសឯករាជ្យថ្នាក់ទី១ជូនខុទ្ទ
កាល័យរដ្ឋា ភិបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ