ពិធីលើកសរសើរគំរូឆ្នើមទូទាំងប្រទេស

(VOVWORLD) -ក្នុងឱកាសរំលឹកខួបលើកទី៦៩នៃទិវាលោកប្រធានហូជីមិញចេញសេចក្តីអំ ពាវនាវប្រឡងប្រណាំងស្នេហាជាតិ ថ្ងៃទី១១មិថុនាឆ្នាំ១៩៤៨នោះ នាព្រឹកថ្ងៃទី ១០មិថុនានៅទីក្រុងហាណូយ  ក្រុមប្រឹក្សាប្រឡងប្រណាំងមជ្ឈឹមបានរៀបចំ ពិធីលើកសរសើរគំរូឆ្នើមទូទាំងប្រទេស។ 
ពិធីលើកសរសើរគំរូឆ្នើមទូទាំងប្រទេស - ảnh 1ថ្នាក់ដឹកនាំបក្ស រដ្ឋ និងតំណាងជាច្រើនរូបអញ្ជើញចូលរួមក្នុងពិធី (រូបថតៈ TTXVN)

អញ្ជើញចូលរួមក្នុងពិធីមានវត្តមាន អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Tran Dai Quang នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ប្រ ធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan រួមទាំងគំរូឆ្នើមជិង៤០០រូបទៀត។ នេះជាគំរូឆ្នើម តំណាងឲ្យ សហភាព បុគ្គល គ្រប់ជនជាតិនិងសាសនាទូទាំងប្រ ទេស។ អញ្ជើញថ្លែងមតិ ក្នុងពិធី អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកច្បាស់ថា៖

        “ទទួលបានកិត្តនាម ទទួលបានការគោរពនិងសេចក្តីស្រឡាញ់គឺពិបាក ហើយ ប៉ុន្តែរក្សាបានកិត្តិនាមនិងក្តីស្រឡាញ់គឺកាន់តែពិបាកជាងទៀត។ តាម នោះ ខ្ញុំស្នើឲ្យសមូហភាព បុគ្គលដែលទទួលបានការលើកសរសើរលើកនេះ  បន្តការខិតខំប្រឹងប្រែង ទទួលបានស្នាដៃច្រើនថែមទៀត សក្តិសមជាគំរូដើម្បី មនុស្សគ្រប់រូបត្រាប់តាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ