ពិធីលើកសរសើរសិស្សានុសិស្ស និស្សិតជាជនជាតិភាគតិចឆ្នើមឆ្នាំ២០១៧

(VOVWORLD) -នាព្រឹកថ្ងៃទី ៤វិច្ឆិកានៅទីក្រុងហាណូយគណៈកម្មាធិការជនជាតិភាគតិច សហការជាមួយក្រសួងអប់រំនិងបណ្តុះបណ្តាលគណៈកម្មាធិការមជ្ឈិមនៃសម្ព័ន្ធសមាគមយុវជនកុម្មុយនិស្តហូជីមិញ កាសែតជនបទនាបច្ចុប្បន្ន និងកាសែត Tien Phong បានរៀបចំពិធីលើកតម្កើងបណ្ដាសិស្សានុសិស្ស
ពិធីលើកសរសើរសិស្សានុសិស្ស និស្សិតជាជនជាតិភាគតិចឆ្នើមឆ្នាំ២០១៧ - ảnh 1ពិធីលើកសរសើរសិស្សានុសិស្ស និស្សិតជាជនជាតិភាគតិចឆ្នើមឆ្នាំ២០១៧ 

នាព្រឹកថ្ងៃទី ៤វិច្ឆិកានៅទីក្រុងហាណូយគណៈកម្មាធិការជនជាតិភាគតិច សហការជាមួយក្រសួងអប់រំនិងបណ្តុះបណ្តាលគណៈកម្មាធិការមជ្ឈិមនៃសម្ព័ន្ធសមាគមយុវជនកុម្មុយនិស្តហូជីមិញ កាសែតជនបទនាបច្ចុប្បន្ន និងកាសែត Tien Phong បានរៀបចំពិធីលើកតម្កើងបណ្ដាសិស្សានុសិស្ស និស្សិតជាជនជាតិភាគតិច មានស្នាដៃខ្ពស់ក្នុងការប្រឡងថ្នាក់ជាតិក៏ដូចជាការប្រឡងចូលសាលាជាន់ខ្ពស់ មហាវិទ្យាល័យ។ ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានសង្កត់ធ្ងន់ថា៖ 

          “ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច កាត់បន្ថយភាពក្រីក្រ សំរាប់ប្រជាជនតំបន់ជនជាតិភាគតិច និងនៅតំបន់ឆ្ងាយដាច់ស្រយាល ប្រកបដោយចីរភាព។ដំណោះស្រាយសំខាន់មួយក្នុងចំណោមដំណោះស្រាយសំខាន់ៗ គឺថែទាំអភិវឌ្ឍន៍អប់រំ។ ខ្ញុំស្នើអោយក្រសួងអប់រំនិងបណ្ដុះបណ្ដាល គណៈកម្មាធិការជនជាតិបន្តពិគ្រោះយោបល់អោយរដ្ឋាភិបាលសំដៅអភិវឌ្ឍន៍ប្រភពធនធានមនុស្សជាជនជាតិភាគតិច៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ