ពិព័រណ៍វត្ថុបុរាណនៃរាជវង្ស Nguyen នៅទីក្រុង Sydney

(VOVWORLD) - មកទស្សនាពិព័រណ៍នេះ អាណិកជនវៀតណាម និស្សិត វៀតណាមនៅ អូស្ត្រាលីក៏ដូចជាមហាជនអូស្ត្រាលីនិងភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើនកុះករ បានសម្ដែងការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយបានសម្របខ្លួនចូលក្នុងលំហវប្បធម៌បុរាណនៃរាជវង្ស Nguyen ដែលជារាជវង្សសក្ដិភូមិចុងក្រោយក្នុង ប្រវត្តិសាស្ត្រវៀតណាម 
ពិព័រណ៍វត្ថុបុរាណនៃរាជវង្ស Nguyen នៅទីក្រុង Sydney  - ảnh 1 អាណិកជនវៀតណាមវ័យក្មេងស្វែងយល់អំពីសំលៀកបំពាក់បុរាណនៃរាជវង្ស Nguyen (រូបថត៖ TTXVN)

  ពិព័រណ៍វណ្ណកម្មនៃសម័យទំនើបដែលបានយកគំនិតពីវប្បធម៌វៀតណាមនៅក្នុងសម័យរាជវង្ស Nguyen ទើបនឹងបានរៀបចំឡើងនៅទីក្រុង Sydney ប្រទេស អូស្ត្រាលីចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១៥ខែកញ្ញា ដោយមជ្ឈមណ្ឌលវប្បធម៌វៀតណាម (VNC) ជាអង្គការឯករាជ្យ ក្រៅរដ្ឋាភិបាល មិនរកប្រាក់ចំណេញមួយ ដែលធ្វើ សកម្មភាពក្នុងគោលដៅផ្សព្វផ្សាយវប្បធម៌និងរូបភាពវៀតណាមទៅកាន់ពិភពលោក។

        មកទស្សនាពិព័រណ៍នេះ អាណិកជនវៀតណាម និស្សិតវៀតណាមនៅ អូស្ត្រាលីក៏ដូចជាមហាជនអូស្ត្រាលីនិងភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើនកុះករ បានសម្ដែងការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយបានសម្របខ្លួនចូលក្នុងលំហវប្បធម៌បុរាណនៃរាជវង្ស Nguyen ដែលជារាជវង្សសក្ដិភូមិចុងក្រោយក្នុង ប្រវត្តិសាស្ត្រវៀតណាម តាមរយៈវត្ថុបុរាណ សំលៀកបំពាក់បុរាណ និងគំនូរដ៏ សម្បូរបែប ដែលត្រូវបានបង្កើតឡើងវិញ ដោយបាតដៃប៉ិនប្រសពរបស់ សិល្បៈករវ័យក្មេងនៅក្នុងប្រទេស។ ពិព័រណ៍នេះបានបង្ហាញអោយឃើញនូវ លក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃដំណាក់កាលប្រវត្តិសាស្ត្រក្នុងអំឡុងពេល ១៤៣ឆ្នាំរបស់វៀតណាម ដែលក្នុងនោះលេចធ្លោបំផុតគឺសម្រាំងនៃការបង្កើត ឡើងវិញសំលៀកបំពាក់របស់ព្រះមហាក្សត្រ ព្រះមហាក្សត្រី និងមន្ត្រីនៃរាជវង្ស Nguyen ដោយមានការប៉ាក់លំនាំយ៉ាងល្អប្រណិតតាមវត្ថុបុរាណដែលត្រូវបាន រក្សាទុកនៅក្នុងបរមរាជវាំង Hue៕

ប្រតិកម្មទៅវិញ

ផ្សេងៗ