ពិព័រណ៍សរទរដូវឆ្នាំ២០២៥៖ ឱកាសសម្រាប់អាជីវកម្មក្នុងការតភ្ជាប់ និងធ្វើពាណិជ្ជកម្ម

(VOVWORLD) - ពិព័រណ៍សរទរដូវលើកដំបូង - ឆ្នាំ ២០២៥ មានការចូលរួមពីអាជីវកម្មក្នុងស្រុក និងបរទេសជាង ២.៥០០ អង្គភាព។ នេះមិនត្រឹមតែជាព្រឹត្តិការណ៍សេដ្ឋកិច្ច និងវប្បធម៌ជាតិប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់អាជីវកម្មវៀតណាម ផ្សព្វផ្សាយផលិតផល លើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងធ្វើសមាហរណកម្មអន្តរជាតិផងដែរ។

ពិព័រណ៍សរទរដូវឆ្នាំ២០២៥៖ ឱកាសសម្រាប់អាជីវកម្មក្នុងការតភ្ជាប់ និងធ្វើពាណិជ្ជកម្ម - ảnh 1ស្តង់ទំនិញនៅក្នុងពិព័រណ៍ (រូបថត៖  VGP/Vu Phong)

ពិព័រណ៍សរទរដូវលើកដំបូង - ឆ្នាំ ២០២៥ មានទំហំធំបំផុតមិនធ្លាប់មាន ដែលត្រូវបានចាត់ទុកថាជា "ពិព័រណ៍យក្ស" ដែលបែងចែកជាតំបន់ចំនួន ៥ ដោយមានស្តង់តាំងបង្ហាញលក់ទំនិញប្រហែល ៣.០០០ កន្លែង និងតំបន់តាំងបង្ហាញជាង ១៣០.០០០ ម៉ែត្រការ៉េ។ អាជីវកម្មបាននាំយកផលិតផលពិសេស និងមានគុណភាពខ្ពស់បំផុតមកពិព័រណ៍ ដើម្បីណែនាំដល់ប្រជាជន និងអ្នកទេសចរទាំងក្នុងស្រុក និងក្រៅប្រទេស។ លោក Vu Xuan Hung នាយកផ្នែកលក់របស់ក្រុមហ៊ុន Kon Tum Yen Xao និងលោក Nguyen Xuan Thanh នាយកក្រុមហ៊ុន Van Long Tea ខេត្ត Tuyen Quang បាននិយាយថា៖ “នេះគឺជាពិព័រណ៍ដ៏ធំមួយ ដែលមានការចូលរួមពីអាជីវកម្មទូទាំងប្រទេស។ នេះជាឱកាសដើម្បីភ្ជាប់ទំនាក់ទំនង និងចែក ចាយផលិតផល។ ខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមនៅក្នុងពិព័រណ៍នេះ ហើយមានអតិថិជនក្នុងស្រុកជាច្រើន ដែលបានផ្សព្វផ្សាយផលិតផលរបស់អាជីវកម្ម”។

“អាជីវកម្មដែលចូលរួមពិព័រណ៍នេះបាននាំមក នូវផលិតផលប្រចាំតំបន់ និងប្លែក។ ផលិតផលទាំងនោះត្រូវបានទទួលបានការនិយមចូលចិត្តពីភ្ញៀវទេសចរ។ ការចូលរួមក្នុងពិព័រណ៍ឆ្នាំនេះ ក្រុមហ៊ុន Van Long សង្ឃឹមថា ផលិតផលតែ San Tuyet របស់ឃុំ Cao Bo និយាយដោយឡែក និងតែ San Tuyet របស់តំបន់នានាជាទូទៅ នឹងត្រូវបានទទួលស្វាគមន៍យ៉ាងទូលំទូលាយ”។

យោងតាមលោក Nguyen Quang Tri នាយកប្រតិបត្តិផ្នែកទីផ្សាររបស់ Vinamilk ពិព័រណ៍សរទរដូវឆ្នាំ ២០២៥ គឺជាឱកាសមួយសម្រាប់សហគ្រាស វៀតណាម រួមទាំង Vinamilk ណែនាំសមត្ថភាពផលិត ប្រសិទ្ធភាពនវានុវត្តន៍ និងគុណភាពផលិតផល មិនត្រឹមតែដល់អ្នកប្រើប្រាស់វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់មិត្តភក្តិអន្តរជាតិផងដែរ។

ដោយមានប្រធានបទនិងសារ "ភ្ជាប់មនុស្សជាមួយផលិតកម្មនិងអាជីវកម្ម" ពិព័រណ៍នេះគឺជាព្រឹត្តិការណ៍សេដ្ឋកិច្ច-វប្បធម៌មិនត្រឹមតែក្នុងទ្រង់ ទ្រាយជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឈានដល់កម្រិតអន្តរជាតិផងដែរ ដោយលើកតម្កើងផលិតផល និងម៉ាកល្បីៗដែលមានអត្តសញ្ញាណ និងភាពវៃឆ្លាតរបស់វៀតណាម ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការប្រើប្រាស់ក្នុងស្រុក ផ្សព្វផ្សាយស្មារតី "ប្រជាជនវៀតណាមផ្តល់អាទិភាពដល់ការប្រើប្រាស់ទំនិញវៀតណាម" លើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ និងការធ្វើសមាហរណកម្មអន្តរជាតិ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ