ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតកំណត់តម្រូវការខ្ពស់សម្រាប់ការងារត្រៀមរៀបចំការបោះឆ្នោត

(VOVWORLD) - នារសៀលថ្ងៃទី១៥ ខែធ្នូ នៅទីក្រុងហាណូយ លោក ត្រឹន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម និងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានធ្វើជាអធិបតីក្នុងសម័យប្រជុំលើកទី៤។

ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតកំណត់តម្រូវការខ្ពស់សម្រាប់ការងារត្រៀមរៀបចំការបោះឆ្នោត - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំ។ (រូបថត៖ VOV)

អញ្ជើញថ្លែងនៅក្នុងសម័យប្រជុំ លោក ត្រឹន ថាញ់មិន ប្រធានរដ្ឋសភា បានឲ្យដឹងថា ការត្រៀមរៀបចំសម្រាប់ការបោះឆ្នោតកំពុងដំណើរការយ៉ាងសកម្មនិងប្រញាប់ប្រញាល់។ លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានកំណត់តម្រូវការខ្ពស់សម្រាប់ការងារត្រៀមរៀបចំការបោះឆ្នោត។

ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតកំណត់តម្រូវការខ្ពស់សម្រាប់ការងារត្រៀមរៀបចំការបោះឆ្នោត - ảnh 2លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន ថ្លែងមតិ។ (រូបថត៖ VOV)

“ចំណុចលេចធ្លោនៃការត្រៀមរៀបចំការបោះឆ្នោត ចាប់ពីដំណាក់កាលដំបូងរហូតដល់បច្ចុប្បន្ន គឺការចូលរួមប្រកបដោយភាពស៊ីសង្វាក់គ្នា ពីមជ្ឈិមដល់មូលដ្ឋាន។ ការត្រៀមរៀបចំប្រព្រឹត្តទៅយ៉ាងលឿន និងរឹងមាំ ជាពិសេសក្នុងការសុក្រិតឯកសារ ការកសាងផែនការរៀបចំ និងសេចក្តីព្រាងសេចក្ដីសម្រេចចិត្តស្ដីពីអង្គភាពបោះឆ្នោត។ ការងារបុគ្គលិកត្រូវបានត្រៀមរៀបចំតាំងពីដំបូង ដោយប្រុងប្រយ័ត្ន ស្របតាមនីតិវិធី ដែលជាចំណុចថ្មីដ៏សំខាន់ បើប្រៀបធៀបទៅនឹងការបោះឆ្នោតលើកមុន។ ហើយការងារសន្តិសុខ ត្រូវបានរៀបចំដោយភាពម្ចាស់ការផងដែរ”។

នៅក្នុងសម័យប្រជុំ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានពិនិត្យ ផ្តល់យោបល់ ហើយអនុម័តលើខ្លឹមសារមួយចំនួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ