ព្រឹទ្ធសភាសហរដ្ឋអាមេរិកអនុម័តលើគម្រោងច្បាប់ស្ដីពីការពន្យាពេលមូលនិធិសងសំណងជនរងគ្រោះ ក្នុងករណីភេរវកម្មថ្ងៃទី ១១ ខែកញ្ញា

(VOVWORLD) -ទីក្រុងវ៉ាស៊ីនតោននឹងផ្តល់ជំនួយហិរញ្ញវត្ថុដល់ដំណាច់ឆ្នាំ ២០៩០ សម្រាប់ភ្នាក់ងារសុខាភិបាលរាប់ពាន់នាក់ ដែលបានត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុភេរវកម្មកាលពីថ្ងៃទី ១១ ខែកញ្ញា និងបុគ្គលិកដែលទទួលរងផលវិបាកខាងសុខាភិបាល ក្រោយ សោកនាដកម្មនេះ។
ព្រឹទ្ធសភាសហរដ្ឋអាមេរិកអនុម័តលើគម្រោងច្បាប់ស្ដីពីការពន្យាពេលមូលនិធិសងសំណងជនរងគ្រោះ ក្នុងករណីភេរវកម្មថ្ងៃទី ១១ ខែកញ្ញា - ảnh 1 ទីកន្លែងកើតហេតុនៃករណីភេរវកម្មនៅប្រទេសនេះកាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ (រូបថត៖ vnanet.vn)

នាថ្ងៃទី ២៣ ខែកក្កដា ដោយទទួលបានសម្លេងគាំទច្រើនលើសលុប ពោលគឺ ៩៧/២ នោះ ព្រឹទ្ធិសភាអាមេរិកបាន អនុម័តលើគម្រោងច្បាប់ស្ដីពីការពន្យារពេលមូលនិធិ សងសំណងសម្រាប់ជនរងគ្រោះ ក្នុងករណីភេរវកម្មនៅប្រទេសនេះកាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១។ តាមគម្រោងច្បាប់នេះបានចែងថា ទីក្រុងវ៉ាស៊ីន តោននឹងផ្តល់ជំនួយហិរញ្ញវត្ថុដល់ដំណាច់ឆ្នាំ ២០៩០ សម្រាប់ភ្នាក់ងារសុខាភិ បាលរាប់ពាន់នាក់ ដែលបានត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុភេរវកម្មកាលពីថ្ងៃទី ១១ ខែកញ្ញា និងបុគ្គលិកដែលទទួលរងផលវិបាកខាងសុខាភិបាល ក្រោយ សោកនាដកម្មនេះ។

ប្រធានាធិបតីអាមេរិក លោក Donald Trump គ្រោងនឹងចុះហត្ថលេខាចេញផ្សាយគម្រោងច្បាប់នេះនាថ្ងៃទី ២៦ ខែកក្កដាខាងមុខ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ