ព្រឹទ្ធសភាអាមេរិកបដិសេធផែនការគ្រប់គ្រងអាវុធ


ព្រឹទ្ធសភាអាមេរិកបដិសេធផែនការគ្រប់គ្រងអាវុធ - ảnh 1
ព្រឹទ្ធសភាអាមេរិកបដិសេធផែនការគ្រប់គ្រងអាវុធ (Image: VNA)

(VOVworld) – នាថ្ងៃទី ២០ មិថុនា ព្រឹទ្ធសភាអាមេរិកបានបដិសេធវិធានការដាក់
កំហិត ការប្រើប្រាស់អាវុធចំនួន ៤ ។ ប៉ុន្តែ បណ្ដាអ្នកនិតិបញ្ញត្តិអាមេរិកនៅតែបន្ត
ខំប្រឹងប្រែងទទួលបានកិច្ចព្រមព្រៀងដើម្បីទប់ស្កាត់ការលក់អាវុធដល់ជនសង្ស័យ
ជាភេរករ។ ក៏ដូចបរាជ័យមុន វិធានការទាំងនេះអនុញ្ញាតបើកទូលាយការត្រួតពិ
និត្យព័ត៌មានរបស់អ្នកទិញអាវុធហើយ ដាក់កំហិតក្នុងការលក់អាវុធសំរាប់អ្នកណា
ដែលស្ថិតក្នុងបញ្ជីឈ្មោះជនសង្ស័យភេរវករ។ គំរោងច្បាប់នេះបានខ្វះសម្លេងគាំទ្រ
ចំនួន ១៣ ដើម្បីត្រូវបានអនុម័តនៅព្រឹទ្ធសភា អាមេរិក។ ការបាញ់កាំភ្លើងសម្លាប់
រង្គាលដ៏បង្ហូរឈាមបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិកនាថ្ងៃទី ១២ មិថុនា បានដាក់
សម្ពាធទៅលើអ្នកនិតិបញ្ញាត្តិរបស់អាមេរិកហើយដាស់តឿនគេធ្វើសកម្មភាព។
 ប៉ុន្តែ រាល់វិធានការបង្កើនការត្រួតពិនិត្យអាវុធបន្តមិនទទួលបានសម្លេងគាំទ្រ
ដ៏ពេញលេញដែលសឲ្យឃើញនូវ៖ ការជះឥទ្ធិពលនយោបាយនៃអ្នកការពារសិទ្ធិប្រើ
ប្រាស់អាវុធក្នុងរដ្ឋសភា ក៏ដូចជា សមាគមកាំភ្លើងជាតិ (NRA)។ គណៈបក្ស
សាធារណៈរដ្ឋនិងបណ្ដាសម្ព័ន្ធ មិត្តក្នុង NRA បានចាត់ទុកថា៖ គំរោងច្បាប់គ្រប់
គ្រងអាវុធដែលគណៈបក្សប្រជាធិបតេយ្យ បានផ្តើមឡើងរំលោភទៅលើសិទ្ធិ
កម្មសិទ្ធិអាវុធ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ