ព្រឹទ្ធសភាអាមេរិកអនុម័តលើគំរោងច្បាប់ស្តីអំពីការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី

(VOVWORLD) - ដោយមានសម្លេងគាំទ្រចំនួន ៩៧ និងសម្លេងប្រឆាំងចំនួន ២ នាថ្ងៃទី ១៤ មិថុនា ព្រឹទ្ធសភាអាមេរិកបានអនុម័តលើគំរោងច្បាប់មួយដែលរារាំង ប្រធានាធិបតីអាមេរិក លោក Donald Trump មានសិទ្ធិកាត់បន្ថយបទដាក់ទណ្ឌ កម្មចំពោះម៉ូស្គូដោយឯតោភាគី។ 
ព្រឹទ្ធសភាអាមេរិកអនុម័តលើគំរោងច្បាប់ស្តីអំពីការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី  - ảnh 1 ព្រឹទ្ធសភាអាមេរិកអនុម័តលើគំរោងច្បាប់ស្តីអំពីការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី 

(VOVworld) – ដោយមានសម្លេងគាំទ្រចំនួន ៩៧ និងសម្លេងប្រឆាំងចំនួន ២ នាថ្ងៃទី ១៤ មិថុនា ព្រឹទ្ធសភាអាមេរិកបានអនុម័តលើគំរោងច្បាប់មួយដែលរារាំង ប្រធានាធិបតីអាមេរិក លោក Donald Trump មានសិទ្ធិកាត់បន្ថយបទដាក់ទណ្ឌ កម្មចំពោះម៉ូស្គូដោយឯតោភាគី។ ប្រការនេះពាក់ព័ន្ធដល់ការចោទប្រកាន់ម៉ូស្គូ បានធ្វើអន្តរាគមន៍ចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាឆ្នាំ ២០១៦។ គំរោងច្បាប់ត្រូវបាននាំចេញក្នុងកាលៈទេសៈវ៉ាស៊ីនតោនប្រមូលផ្តុំទៅលើទំនាក់ទំនងជាមួយរុស្ស៊ី បណ្ដាការធ្វើស៊ើបអង្គេតរបស់គណៈកម្មាធិការរដ្ឋសភានិងក្រសួងយុត្តិធម៌អាមេរិកដែលកំពុងអនុវត្តសំដៅកំណត់ថា៖ រុស្ស៊ីបាន ជះឥទ្ធិពលទៅលើការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ ដើម្បីជួយ លោក  Donald Trump ឈ្នះដែរឬទេ។ រហូតមកដល់ពេលនេះ រុស្ស៊ីជានិច្ចកាលបដិសេធការ ចោទប្រកាន់ខុសឆ្គងពោលខាងលើ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ