ព្រះមហាក្សត្រីយានីអង់គ្លេសប្រកាសគំរោងផែនការនៃរដ្ឋាភិបាលនៅរដ្ឋសភា

(VOVWORLD) - ក្នុងបទសន្ទរកាថាបើកសម័យប្រជុំដំបូងនៃរដ្ឋសភាអាណត្តិថ្មី របស់អង់គ្លេស នាថ្ងៃទី ២១ មិថុនា ព្រះមហាក្សត្រីយានីអង់គ្លេស Elizabeth ទី ២ បានប្រកាសគំរោងផែនការរបស់រដ្ឋាភិបាលនៃគណៈបក្សអភិរក្ស។ 
ព្រះមហាក្សត្រីយានីអង់គ្លេសប្រកាសគំរោងផែនការនៃរដ្ឋាភិបាលនៅរដ្ឋសភា - ảnh 1 ព្រះមហាក្សត្រីយានីអង់គ្លេសប្រកាសគំរោងផែនការនៃរដ្ឋាភិបាលនៅរដ្ឋសភា

(VOVworld) – ក្នុងបទសន្ទរកាថាបើកសម័យប្រជុំដំបូងនៃរដ្ឋសភាអាណត្តិថ្មី របស់អង់គ្លេស នាថ្ងៃទី ២១ មិថុនា ព្រះមហាក្សត្រីយានីអង់គ្លេស Elizabeth ទី ២ បានប្រកាសគំរោងផែនការរបស់រដ្ឋាភិបាលនៃគណៈបក្សអភិរក្ស។ ព្រះមហាក្សត្រីយានីបានផ្តោតទៅលើគំរោងផែនការរបស់រដ្ឋាភិបាលចំនួន ២៨ ក្នុងនោះមានគំរោងច្បាប់ចំនួន ៨ ទាក់ទិនដល់ការចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit។ បណ្ដាគំរោងច្បាប់ពោលខាងលើនឹងជំនួសឲ្យបណ្ដា ច្បាប់របស់ EU លើវិស័យគយ ពាណិជ្ជកម្ម អន្តោប្រវេសន៍ ជលផល កសិកម្ម សុវត្ថិភាពនុយក្លេអ៊ែរនិងការដាក់ទណ្ឌកម្មអន្តរជាតិចំពោះអង្គការមួយចំនួនលើ ពិភពលោក។ ទាក់ទិនដល់ថវិការអំពីកិច្ចការពារជាតិនិងសកម្មភាពប្រឆាំង ភេរវកម្ម រដ្ឋាភិបាលអង់គ្លេសមានគំរោងនឹងរក្សាកំរិត ២% នៃ GDP។ រដ្ឋាភិបាល នឹងពិចារណាឡើងវិញយុទ្ធនាការប្រឆាំងភេរវកម្មនិងការផ្សព្វផ្សាយលិទ្ធភេរវកម្ម លើបណ្តាញអ៊ីនធឺណែត។ គោលនយោបាយសង្គមចំពោះជនចាស់ជរា អប់រំ និង ការងារធ្វើក៏ត្រូវបានផ្តោតទៅលើក្នុងបទសន្ទរកថារបស់ព្រះមហាក្សត្រយានី Elizabeth ទី ២ ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ