ពហុបែបបណ្ដាសកម្មភាពវប្បធម៍នៅទិវាមហាសាមគ្គីភាពអាស៊ាន

ពហុបែបបណ្ដាសកម្មភាពវប្បធម៍នៅទិវាមហាសាមគ្គីភាពអាស៊ាន - ảnh 1
ពហុបែបបណ្ដាសកម្មភាពវប្បធម៍នៅទិវាមហាសាមគ្គីភាពអាស៊ាន (vietnamplus.vn)

        Vovworld-ចាប់ពីថ្ងៃទី២១ដល់២៣វិច្ឆកានៅភូមិវប្បធម៍ទេសចរណ៍បណ្ដា​
ជនជាតិវៀតណាម (Dong Mo-Son Tay-ហាណូយ) នឹងប្រព្រឹត្តទៅប៉ុន្មានទិវា
​មហាសាមគ្គីភាពអាស៊ាន-ទស្សនវិស័យមួយអត្តសញ្ញាណមួយសហគមន៍មួយ។
ដោយមានប្រធានបទសាមគ្គីភាព-សហប្រតិបត្តិការ-អភិវឌ្ឍន៍ ប៉ុន្មានទិវា​
មហាសាមគ្គីភាពអាស៊ានបានប្រព្រឹត្តទៅសកម្មភាពវប្បធម៍សិល្បៈពិសេស
បណ្ដាប្រទេសក្នុងប្លុកអាស៊ានបានរៀបចំសម្ដែងសិល្បៈសម្លៀកបំពាក់ប្រពៃណី
ឧទ្ទេសនាមផ្សព្វផ្សាយទេសចរណ៍និងរូបភាពអំពីទឹកដីមនុស្សបណ្ដាប្រទេស
​អាស៊ានជាដើម។ ប៉ុន្មានទិវាសាមគ្គីភាពអាស៊ានជាព្រឹត្តិការណ៍សំដៅផ្សព្វ​ផ្សាយ
​ឧទ្ទេសនាមអំពីទឹកដីមនុស្សរាល់តំលៃវប្បធម៍គំរូ ការខំប្រឹងប្រែងរបស់វៀត​ណាម
​និយាយដោយឡែកនិងសហគមន៍បណ្ដាប្រទេសអាស៊ាននិយាយរួម​ក្នុង​ការអភិរក្ស
ពង្រីកតំលៃបេតិកភ័ណ្ឌវប្បធម៍។​តាមរយៈនោះបង្កើនការ​យល់​ដឹងផ្សាភ្ជាប់ជួប
ប្រាស្រ័យវប្បធម៍ឈានទៅកសាងសហគមន៍អាស៊ានសាមគ្គីភាពសកម្មអភិវឌ្ឍន៍
ដំបន់សន្តិភាពសម្បូររុងរឿងមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ