ភាគីទាក់ទិននានានៅលីប៊ីឯកភាពជួបចរចារនៅទីក្រុង Geneva


ភាគីទាក់ទិននានានៅលីប៊ីឯកភាពជួបចរចារនៅទីក្រុង Geneva - ảnh 1
ភាគីទាក់ទិននានានៅលីប៊ីឯកភាពជួបចរចារនៅទីក្រុង Geneva (Image: VNA)

(VOVworld) – នាថ្ងៃទី ១០ មករា អ.ស.ប. បានឲ្យដឹងថា៖ បណ្ដាភាគីទាក់ទិននៅលីប៊ី បានឯកភាពចូលរួមវង់ចរចារថ្មីនៅទីក្រុង Geneva ស្វីស សំដៅបញ្ចប់វិបត្តិនយោបាយ និងសន្តិសុខនៅប្រទេសអាហ្វ្រិកខាងជើងនេះ។ តាមសេចក្តីប្រកាសរបស់ក្រុមបេសក
កម្មពិសេសរបស់ អ.ស.ប. ប្រចាំនៅលីប៊ី (UNSMIL) ជំនួបចរចារនឹងត្រូវបានរៀបចំ
ឡើងនាសប្តាហ៍ខាងមុខនៅទីក្រុង Geneva ស្វីស។ គោលដៅនៃការចរចារលើកនេះគឺ សំដៅទទួលបានកិច្ចព្រមព្រៀងស្តីអំពីការគ្រប់គ្រងប្រទេសលីប៊ីក្នុងអន្តរកាល ក្នុងនោះ មានការបង្កើតរដ្ឋាភិបាលសាមគ្គីភាពនិងការអនុម័តលើរដ្ឋធម្មនុញ្ញថ្មីមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ