ភាគីនានាឯកភាពបន្ថយកម្តៅនៃជំលោះនៅភាគខាងកើតអ៊ុយក្រែន

ភាគីនានាឯកភាពបន្ថយកម្តៅនៃជំលោះនៅភាគខាងកើតអ៊ុយក្រែន - ảnh 1
ទិដ្ឋភាពនៃកិច្ចប្រជុំនៅទីក្រុង Minsk នាថ្ងៃទី២៦សីហា
 (រូុបថតៈ TTXVN)

(VOVworld)-នាថ្ងៃទី២៦សីហា ប្រធានាធិបតីប៉េឡារុស លោក Alexander
Lukashenko បានឲ្យដឹងថា ថ្នាក់ដឹកនាំដែលចូលរួមកិច្ចចរចាជាន់ខ្ពស់នៅទីក្រុង
Minsk អំពីវិបត្តិនៅអ៊ុយក្រែន បានឯកភាពគ្នាលើការបន្ធូស្រាលភាពតានតឹងនៅ​
ភាគខាងកើតអ៊ុយក្រែន និងសម្តែងក្តីសង្ឃឹមថា កិច្ចព្រមព្រៀងនេះ​នឹងរួមចំ
ណែក​ ក្នុងការចាប់ផ្តើមដំណើរសន្តិភាព១។

        ថ្លែងមតិក្នុងសន្និសីទកាសែត លោក Lukashenko បានអះអាងថាទោះបីជា
បណ្តាជំនួបពិភាក្សាជួបប្រទះនឹងការលំបាកនិងការខ្វែងគំនិតជាច្រើនក្តី ប៉ុន្តែ នៅតែទទួលបានជោគជ័យនិងដើរចំទិសដៅ។

        ទាក់ទិនដល់បទដាក់ទណ្ឌកម្មរបស់លោកខាងលិច ប្រធានាធិបតិរុស្ស៊ី
លោក Vladimir Putin  បានឲ្យដឹងថា រុស្ស៊ី កាហ្សាក់ស្ថាននិងប៉េឡារុសបាន
ឯកភាពទៅ លើវិធានការតបតវិញ ក្នុងនោះរួមទាំងការលុបចោលយន្តការ
អនុគ្រោះនាំចូល ចំពោះអ៊ុយក្រែន ប្រសិនបើ ទំនិញរបស់ EU ជ្រៀតចូល
ទីផ្សាររុស្ស៊ីដោយដាក់ស្លាក់ ជាទំនិញអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ