ភ្នាក់ងារពិសេសអាមេរិកទទួលបន្ទុកប្រទេសកូរ៉េខាងជើងអញ្ជើញទៅ កាន់ប្រទេសកូរ៉េខាងត្បូង

(VOVWORLD) - ភ្នាក់ងារពិសេសអាមេរិកទទួលបន្ទុកគោលនយោបាយស្តីអំពីប្រទេសកូរ៉េខាងជើង លោក Stepphen Biegun នាថ្ងៃទី១០ ខែកញ្ញា បានបំពេញទស្សនកិច្ចទៅកាន់ ប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេល២ថ្ងៃ។ នេះគឺជាដំណើរទស្សនកិច្ច លើកដំបូង របស់លោកទៅកាន់ប្រទេសកូរ៉េខាងត្បូងក្រោយពីកាន់តំណែង។
ភ្នាក់ងារពិសេសអាមេរិកទទួលបន្ទុកប្រទេសកូរ៉េខាងជើងអញ្ជើញទៅ កាន់ប្រទេសកូរ៉េខាងត្បូង - ảnh 1 ភ្នាក់ងារពិសេសអាមេរិកទទួលបន្ទុកគោលនយោបាយស្តីអំពីប្រទេសកូរ៉េខាងជើង លោក Stepphen Biegun 

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានដកស្រងប្រភពព័ត៌មានពីក្រសួងការ បរទេសកូរ៉េខាងត្បូងថា លោក Stepphen Biegun នឹងមានជំនួបពិភាក្សាជាមួយ សមភាគីប្រទេសកូរ៉េ ខាងត្បូង លោក Le Do Hwan ព្រមទាំងជួបសម្តែងការគួរ សមជាមួយ រដ្ឋមន្ត្រីការ បរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-Wha។ តាមផែនការ នៅជំនួប ពិភាក្សា លោក Biegun និងសមភាគី លោក Le Do Hwan វាយតម្លៃចំពោះ ស្ថានភាពនៅឧបទ្វីបកូរ៉េនាពេលថ្មីៗនេះ រួមមានលទ្ធផលនៃ ដំណើរទស្សនកិច្ច នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ របស់ ភ្នាក់ងារពិសេសកូរ៉េខាងត្បូងកាលពីថ្ងៃទី៥ខែកញ្ញាកន្លងទៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ