ភាពតានតឹងការទូតនៅឈូងសមុទ្រពែក្ស៖ ប្រទេសទាក់ទិននានាសុទ្ធតែរងការខាតបង់ផ្នែកសេដ្ឋកិច្ច

(VOVWORLD) -សកម្មភាពធ្វើពហិការរបស់បណ្ដាប្រទេសអារ៉ាប់ ដឹកនាំដោយអារ៉ាប់ប៊ីសាអូឌីត ដែលទាក់ទិននឹងភាពតានតឹងការទូតនៅតំបន់ឈូងសមុទ្រពែក្ស នាពេលកន្លងទៅ បានបណ្តាលឲ្យមានការខាតបង់សេដ្ឋកិច្ចសម្រាប់ប្រទេស
ភាពតានតឹងការទូតនៅឈូងសមុទ្រពែក្ស៖ ប្រទេសទាក់ទិននានាសុទ្ធតែរងការខាតបង់ផ្នែកសេដ្ឋកិច្ច - ảnh 1 ភាពតានតឹងការទូតនៅឈូងសមុទ្រពែក្ស

សកម្មភាពធ្វើពហិការរបស់បណ្ដាប្រទេសអារ៉ាប់ ដឹកនាំដោយអារ៉ាប់ប៊ីសាអូឌីត ដែលទាក់ទិននឹងភាពតានតឹងការទូតនៅតំបន់ឈូងសមុទ្រពែក្ស នាពេលកន្លងទៅ បានបណ្តាលឲ្យមានការខាតបង់សេដ្ឋកិច្ចសម្រាប់ប្រទេស ដែលជាប់ពាក់ព័ន្ធទាំងអស់ ក្នុងនោះ បារ៉ែននិងកាតា គឺជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត។ នេះគឺជាការវាយតម្លៃមួយរបស់សេវាកម្មវិនិយោគិនរបស់ Moody (MIS) ដែលជាស្ថាប័នឥណទានមានកិត្យានុភាពឈានមុខគេរបស់អាមេរិក ក្នុងរបាយការណ៍ដែលចេញផ្សាយនៅថ្ងៃទី១៣ កញ្ញា។ ក្នុងរបាយការណ៍របស់ MIS វិបត្តិការទូតនៅឈូងសមុទ្រពែក្ស បានធ្វើឲ្យ រូបភាពឥណទានរបស់ប្រទេសទាំង ៦ របស់ក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូងសមុទ្រពែក្ស(GCC) រួមមានអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន គុយវ៉េ អូម៉ាន់ និងកាតាបានប្រែទៅជាពណ៌ងងឹត។ របាយការណ៍នេះបានលើកច្បាស់ថា ចាប់ពីថ្ងៃទី ៥ មិថុនា នៅពេលដែល អារ៉ាប៊ីសាអូឌីត អេមីរ៉ាត អារ៉ាប់ និងអេហ្ស៊ីបបានកាត់ផ្តាច់ទំនាក់ទំនងការទូត និងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើកាតា ដោយចាត់ទុកថាប្រទេសនេះបានជួយឧបត្ថម្ភក្រុមជ្រុលនិយមឥស្លាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ