ភាពតានតឹងខាងការទូត រវាងវ៉េណេស៊ុយអេឡា និងប៉ាណាម៉ាឡើងជណ្ដើរ

(VOVWORLD) -ភាពតានតឹងខាងការទូតរវាង វ៉េណេស៊ុយអេឡា និងប៉ាណាម៉ា បានឡើងជណ្ដើរដោយចៃដន្យ ខណៈពេលដែលនាថ្ងៃទី ៥ មេសា ប៉ាណាម៉ាបានសម្រេចចិត្តកោះហៅឯកអគ្គរដ្ឋទូតនៃប្រទេសខ្លួនប្រចាំនៅវ៉េណេស៊ុយអេឡា ព្រមទាំងប្រកាសបណ្ដេញឯកអគ្គរដ្ឋទូតវ៉េណេស៊ុយអេឡា។

ក្នុងសេចក្ដីជូនដំណឹង ក្រសួងការបរទេស ប៉ាណាម៉ាបានឲ្យដឹងថា នឹងបន្ទាបកម្រិតទំនាក់ទំនងការទូតជាមួយ វ៉េណេស៊ុយអេឡា ហើយសេចក្ដីសម្រេចចិត្តនេះគឺសំដៅតបតវិញចំពោះកាយវិការរបស់ វ៉េណេស៊ុយអេឡាមុននេះ ចំពោះក្រុមហ៊ុនចំនួន ៤៦ និងបុគ្គលចំនួន ២២ រូបរបស់ប៉ាណាម៉ា។ មុននេះ រដ្ឋាភិបាល វ៉េណេស៊ុយអេឡាបានសម្រេចចិត្តផ្អាកជាបណ្ដោះអាសន្នទំនាក់ទំនងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយអង្គភាព និងបុគ្គលជិត ៧០ របស់ប៉ាណាម៉ា ក្នុងរយៈពេល ៩០ ថ្ងៃ គឺសំដៅតបតវិញចំពោះកាយវិការដាក់ទណ្ឌកម្មរបស់ប៉ាណាម៉ា ដែលតម្រង់ទៅលើអង្គភាព និងបុគ្គលរបស់ វ៉េណេស៊ុយអេឡាកាលពី សប្ដាហ៍មុនផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ