ភាពតានតឹងនៅមជ្ឈិមបូព៌ា៖ អ៊ីស្រាអែលបើកទូលាយយុទ្ធនាការយោធានៅតំបន់ West Bank

(VOVWORLD) - កងទ័ពអ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃទី ២៣ ខែកុម្ភៈ អំពីការបើកទូលាយយុទ្ធនាការយោធារបស់ខ្លួន នៅក្នុងតំបន់ West Bank ដែលត្រូវទន្ទ្រានកាន់កាប់ រួមទាំងការដាក់ពង្រាយរថក្រោះមួយក្រុមទៅកាន់ទីក្រុង Jenin។
ភាពតានតឹងនៅមជ្ឈិមបូព៌ា៖ អ៊ីស្រាអែលបើកទូលាយយុទ្ធនាការយោធានៅតំបន់ West Bank - ảnh 1ទាហានអ៊ីស្រាអែលត្រូវបានដាក់ពង្រាយនៅទីក្រុង Tulkarm, West Bank (រូបថត៖ THX/TTXVN)

នេះជាលើកទីមួយហើយដែលរថក្រោះធ្វើប្រតិបត្តិការក្នុងទឹកដីប៉ាឡេស្ទីន ក្នុងរយៈពេលជិត២០ឆ្នាំមកនេះ។

យោងតាមសេចក្តីប្រកាសយោធា កងកម្លាំងការពារអ៊ីស្រាអែល (IDF) ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុងអ៊ីស្រាអែល (ស៊ីន បេត) និងប៉ូលីសព្រំដែនកំពុងបង្កើនប្រតិបត្តិការយោធានៅភាគខាងជើង Samaria (West Bank) និងពង្រីកប្រតិបត្តិការវាយលុកក្នុងតំបន់។ សេចក្តីប្រកាសបានឲ្យដឹងថា កងពលរថក្រោះមួយនឹងប្រតិបត្តិការនៅ Jenin ដែលជាផ្នែកមួយនៃការវាយលុក។ នៅថ្ងៃដដែល (ថ្ងៃទី ២៣ ខែកុម្ភៈ) រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បានឲ្យដឹងថា រដ្ឋាភិបាលបានបញ្ជាឱ្យកងទ័ពរៀបចំ "ឈរជើងរយៈពេលវែង" នៅក្នុងតំបន់មួយចំនួននៃតំបន់ West Bank។ នៅក្នុងការប្រែប្រួលផ្សេងទៀត យន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានហោះទាបពីលើទីក្រុង Beirut ប្រទេសលីបង់កាលពីម្សិលមិញ ខណៈដែលមនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាសម្រាប់ពិធីបុណ្យសពអតីតមេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah។

Hassan Nasrallah ត្រូវបានអ៊ីស្រាអែលធ្វើឃាតនៅក្នុងការវាយប្រហារតាមអាកាសនៅភាគខាងត្បូងទីក្រុង Beirut កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤ ក្រុម Hezbollah បានពន្យារពេលពិធីបុណ្យសពរបស់មេដឹកនាំចុងក្រោយរបស់ខ្លួន ជុំវិញការភ័យខ្លាចថា អ៊ីស្រាអែលនឹងវាយប្រហារលើព្រឹត្តិការណ៍នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ