ភាពតានតឹងផ្នែកការទូតឈូងសមុទ្រពែក្ស៖ កាតា​ប្តឹងបណ្ដា​ប្រទេស​អារ៉ាប់​ពីបទគ្រប់គ្រង រូបិយប័ណ្ណ

(VOVWORLD) -កាតាក៏បានដាក់ពាក្យបណ្តឹងធនាគារ First Abu Dhabi Bank និង Samba Bank ទៅតុលាការទីក្រុងញូវយ៉ក អាមេរិក ពីបទ ជាប់ពាក់ព័ន្ធនឹងសកម្មភាពបណ្ដោយដៃទីផ្សារហិរញ្ញវត្ថុ។
ភាពតានតឹងផ្នែកការទូតឈូងសមុទ្រពែក្ស៖ កាតា​ប្តឹងបណ្ដា​ប្រទេស​អារ៉ាប់​ពីបទគ្រប់គ្រង រូបិយប័ណ្ណ - ảnh 1 ទីស្នាក់ការកណ្តាលរបស់ធនាគារ Samba ។ (ប្រភព: រ៉យទ័រ)

នាថ្ងៃទី ៨ ខែមេសា កាតាបានឲ្យដឹងថាប្រទេសនេះបានដាក់ពាក្យបណ្តឹងធនាគារនៅអារ៉ាប៊ីសាអូឌីត និងអេមីរេតអារ៉ាប់រួម (UAE) ទៅតុលាការនៅអង់គ្លេសនិងសហរដ្ឋអាមេរិក ពីបទមានឧបាយកលធ្វើឱ្យរូបិយប័ណ្ណ និងមូលបត្របំណុលរបស់កាតាធ្លាក់តម្លៃ។

ជាក់ស្ដែង ក្នុងសេចក្ដីប្រកាសមួយ កាតាបានឲ្យដឹងថា៖ បាន ដាក់ពាក្យបណ្តឹងធនាគារ Bankque Havilland ដែលមានទីស្នាក់ការនៅ ទីក្រុង Luxemburg ទៅ ទៅតុលាការមួយនៅទីក្រុងឡុង(អង់គ្លេស) ពីបទរៀបចំផែនការ វាយប្រហារលើរូបិយប័ណ្ណ និងទីផ្សរហិរញ្ញវត្ថុរបស់កាតា។ លើសពីនេះទៅទៀត កាតាក៏បានដាក់ពាក្យបណ្តឹងធនាគារ First Abu Dhabi Bank និង Samba Bank ទៅតុលាការទីក្រុងញូវយ៉ក អាមេរិក ពីបទ ជាប់ពាក់ព័ន្ធនឹងសកម្មភាពបណ្ដោយដៃទីផ្សារហិរញ្ញវត្ថុ។

ពាក្យបណ្តឹងទាំងនេះបានធ្វើឡើង ដោយផ្នែកលើលទ្ធផលនៃការត្រួតពិនិត្យរបស់កាតាអំពីសកម្មភាពគ្រប់គ្រងទីផ្សារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ