ភាពតានតឹងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនឡើងជណ្ដើរ

(VOVWORLD) - នាយប់ថ្ងៃទី ១១ ខែឧសភា ភាពតានតឹងបន្តកើនឡើងរវាង អ៊ីស្រាអែល និងប៉ាឡេស្ទីន ខណៈពេលដែល ចលនាឥស្លាមហាម៉ាស នៅតំបន់ហ្គាហ្សាបានបាញ់រ៉ុក្កែតរាប់រយគ្រាប់ ដើម្បីតបតវិញការវាយប្រហារតាមជើងអាកាសរបស់កងទ័ពអ៊ីស្រាអែលនៅថ្ងៃដដែល។
ភាពតានតឹងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនឡើងជណ្ដើរ - ảnh 1ទីក្រុង Rafah ភាគខាងត្បូងហ្គាហ្សា (រូបថត៖ THX / VNA)

តាមនោះ ក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើ Telegram នោះ ហាម៉ាសបានឲ្យដឹងថា ពួកគេបានបាញ់បង្ហោះរ៉ុក្កែតចំនួន ១៣០ គ្រាប់ទៅកាន់ទីក្រុង Tel Aviv និងតំបន់ភាគកណ្តាលនៃប្រទេសអ៊ីស្រា អែល សំដៅតបតវិញការដែលសត្រូវបានវាយប្រហារលើអគារស៊ីវិលដែលមានកម្ពស់ខ្ពស់។ ការវាយប្រហារបានធ្វើឱ្យអ៊ីស្រាអែលដាក់ឲ្យដំណើរការប្រព័ន្ធការពារដែនអាកាសស្ទាក់ចាប់ និងប្រកាសអាសន្ននៅគ្រប់តំបន់ដែលមានគ្រាប់ហោះសំដៅ។ យោងតាមព័ត៌មានបឋមបានឲ្យដឹងថាមានពលរដ្ឋម្នាក់នៅទីក្រុង Rishon Letzion ភាគកណ្តាលអ៊ីស្រាអែលត្រូវបានស្លាប់ ខណៈពេលដែល ពលរដ្ឋចំនួន ៣ នាក់ផ្សេងទៀតនៅទីក្រុង Tel Aviv បានរងរបួសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ