ភាពយន្តវៀតណាមចូលរួមមហោស្រពភាពយន្តអន្តរជាតិនៅ​ទីក្រុងប៊ែកឡាំងលើកទី៧២

(VOVWORLD) - នៅថ្ងៃទី ១០ ខែកុម្ភៈ មហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ែកឡាំង (Berlinale) លើកទី៧២ បានបើកជាផ្លូវការ ដោយមានការចូលរួមពីខ្សែភាពយន្តជាង ២៥០ មកពីប្រទេសនិងតំបន់ដែនដីចំនួន៦៩។ ភាពយន្តវៀតណាម "Memoryland" (បកប្រែថា៖ដំបន់នៃការចងចាំ) បានចូលរួមក្នុងផ្នែក"វេទិកា" នៃមហោស្រពភាពយន្តឆ្នាំនេះ។
ភាពយន្តវៀតណាមចូលរួមមហោស្រពភាពយន្តអន្តរជាតិនៅ​ទីក្រុងប៊ែកឡាំងលើកទី៧២ - ảnh 1មហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ែកឡាំង។ (រូបថត៖ Vu Tung/TTXVN)

ដោយប្រសូត្រឡើងកាលពីឆ្នាំ ១៩៥១ មហោស្រពភាពយន្តអន្តរជាតិទីក្រុង ប៊ែកឡាំង គឺជាមហោស្រពភាពយន្តមួយក្នុងចំណោមមហោស្រពភាពយន្តអន្តរជាតិដ៏ចំណាស់និងល្បីល្បាញបំផុតចំនួន៣នៅលើពិភពលោក រួមជាមួយមហោស្រពភាពយន្ត Cannes របស់បារាំង និងមហោស្រពភាពយន្តទីក្រុង Venice របស់អ៊ីតាលី។ ជារៀងរាល់ឆ្នាំ ជាមួយនឹងការលក់សំបុត្រជាង ៣០០,០០០សំបុត្រ មហោ ស្រពភាពយន្តអន្តរជាតិទីក្រុង ប៊ែកឡាំងបានក្លាយជាមហោស្រពភាពយន្តដែលទាក់ទាញទស្សនិកជនច្រើនបំផុតនៅលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ