ភាពសប្បាយនៃទិវាវប្បធម៌វៀតណាមនៅកូរ៉េខាងត្បូង

ភាពសប្បាយនៃទិវាវប្បធម៌វៀតណាមនៅកូរ៉េខាងត្បូង - ảnh 1
ឈូតសំដែងអាវផាយវៀតណាមក្នុងទិវានេះ (រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី២៨ មិថុនា មជ្ឈមណ្ឌលស្ពានវប្បធម៌វៀតណាមនៅកូរ៉េខាង
ត្បូង បានរៀបចំប្រកបដោយជោគជ័យទិវាវប្បធម៌វៀតណាមនៅកូរ៉េខាងត្បូងលើក
ទី១នៅរដ្ឋធានីសេអ៊ូល។នេះជាសកម្មភាព១ក្នុងចំណោមសកម្មភាពវប្បធម៌ឆ្ពោះ
ទៅការរំលឹកខួបអនុស្សាវរីយ៍លើកទី២៣នៃទិវាបង្កើតទំនាក់ ទំនងមិត្តភាពរវាង
ប្រទេសទាំង២ តាមនោះបង្កើនចំណងសាមគ្គីភាព ចែករំលែកក្នុងសហគមន៍ជន
វៀតណាមនៅកូរ៉េខាងត្បូង។ថ្លែងមតិនៅទីនេះ លោកស្រី Luu Thi My Ha នាយក
មជ្ឈមណ្ឌលស្ពានវប្បធម៌វៀតណាម-កូរ៉េខាងត្បូង បានសង្កត់ធ្ងន់ថា ក្រោយពី៣
ឆ្នាំបង្កើតនិងដាក់ឲ្យធ្វើសកម្មភាព មជ្ឈមណ្ឌលបាន រៀបចំសកម្មភាពសំដែងនិង
ឆ្លងកាត់បទពិសោធន៍វប្បធម៌វៀតណាមជាច្រើននៅពិធីបុណ្យ វប្បធម៌អន្តរជាតិ
នៅប្រទេសសាម៉ី តាមនោះរួមចំណែកផ្សព្វផ្សាយរូបភាពអំពីទឹកដី​ មនុស្សវៀត
ណាមដល់មិត្តភក្ដិអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ