មេគំនិតក្នុងការវាយប្រហារទៅលើព្រលានយន្តហោះនៅទួរគីគឺមុខសញ្ញាជ្រុលនិយម Chechnya

មេគំនិតក្នុងការវាយប្រហារទៅលើព្រលានយន្តហោះនៅទួរគីគឺមុខសញ្ញាជ្រុលនិយម Chechnya  - ảnh 1
មេគំនិតក្នុងការវាយប្រហារទៅលើព្រលានយន្តហោះនៅទួរគីគឺមុខសញ្ញាជ្រុលនិយម Chechnya (Image: VNA)


(VOVworld) – ប្រធានគណៈកម្មាធិការសន្តិសុខជាតិសភាជាន់ទាបអាមេរិក
លោក Michael McCaul បានប្រកាសថា៖ មុខសញ្ញាជ្រុលនិយមជាជន Chechnya
ដែលមានឈ្មោះ Akhmed Chatayev គឺជាមេគំនិតក្នុងការវាយប្រហារដោយគ្រាប់
បែកអត្តឃាតនៅព្រលាន យន្តហោះ Ataturk នៅទីក្រុង Istanbul របស់ទួរគី ដែល
ធ្វើឲ្យមនុស្សយ៉ាងហោចណាស់ចំនួន ៤៤ នាក់ត្រូវស្លាប់។ ថ្លែងមតិនៅកាណាល់
ទូរទស្សន៍ CNN នាថ្ងៃទី ១ កក្កដា សមាជិកសភា Michael McCaul បានឲ្យដឹងថា៖
 Chatayev បានបញ្ជាណែនាំការវាយប្រហារដោយគ្រាប់បែកនិងបាញ់កាំភ្លើងនា
យប់ថ្ងៃទី ២៨ មិថុនា នៅព្រលានយន្តហោះ Ataturk​ ប៉ុន្តែ មិនច្បាស់ លាស់ថា៖
 មេគំនិតនេះកំពុងលាក់ខ្លួននៅឯណាទេ។​ សារព័ត៌មានទួរគីនិងសុយអ៊ែតក៏
បាន ទទួលស្គាល់ Chatayev គឺជាមេដឹកនាំក្នុងរាល់ការវាយប្រហារពោលខាងលើ
 ប៉ុន្តែ រហូតមក ដល់ពេលនេះ រដ្ឋអំណាចអានការ៉ាមិនទាន់កំណត់ទំនាក់ទំនង
នៃមុខសញ្ញានេះនៅឡើយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ