មជ្ឃមណ្ឌលព័ត៌មាន ចិន - អាស៊ាន

ប្រធានតំបន់ស្វ័យញត្តិជនជាតិ Zhuang ខេត្ត Guangxi ចិន លោក Mabiao ទើបនឹង
បានប្រកាសនឹងបើកការដ្ឋានសាងសងមជ្ឃមណ្ឌលព័ត៌មាន ចិន - អាស៊ាន និងទីស្នាក់កាលរបស់សម្ព័ន្ធគ្រុមហ៊ុនទូរគមនាគមន៍ China Unicom ជាមួយ ប្រភពទុនវិនិយោគចំនួន ៥ ពាន់លានយ័ន។ គំរោងការណ៍នេះនឹងលើកកំពស់ គុណភាពសេវាកម្មទូរគមនាគមន៍រវាងចិននិងអាស៊ាន។ ប្រធាន ក្រុមប្រឹក្សារ អភិបាលនៃសម្ព័ន្ធគ្រុមហ៊ុនទូរគមនាគមន៍ China Unicom លោក Chang Xiaobing
បានឲ្យដឹងថា៖ សម្ព័ន្ធក្រុមហ៊ុននឹងកសាងមជ្ឃមណ្ឌលនេះក្លាយទៅជាមជ្ឃមណ្ឌល ទូរគមនាគមន៍អន្តរជាតិសំខាន់របស់ចិន ដែលឆ្ពោះទៅបណ្ដាប្រទេសអាស៊ាន
និងបំរើ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ចិននិងអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ