មជ្ឈដ្ឋានមេធាវីម៉ាឡេស៊ីទាមទានាំរឿងហេតុយន្តហោះ MH17 ឡើងតុលាការព្រហ្មទ័ណ្ឌអន្តរជាតិ

មជ្ឈដ្ឋានមេធាវីម៉ាឡេស៊ីទាមទានាំរឿងហេតុយន្តហោះ MH17 ឡើងតុលាការព្រហ្មទ័ណ្ឌអន្តរជាតិ  - ảnh 1
បំណែកនៃយន្តហោះ MH ១៧ (រូបថត៖Reuters)

(VOVworld) – នាថ្ងៃទី ២៩ កញ្ញា មេធាវីជាជនម៉ាឡេស៊ី លោក Darryl Goon
បានចាត់ទុកថា៖ ប្រទេសនេះអាចស្នើឲ្យតុលាការព្រុហ្មទ័ណ្ឌអន្តរជាតិ (ICC) ធ្វើ
ស៊ើបអង្គេតនិងជំនុំជំរះមេគំនិតដែលប្រើប្រាស់កាំជ្រួច BUK បាញ់ធ្លាក់យន្តហោះ
MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីនៅតំបន់ខាងកើតអ៊ុយក្រែន ២ ឆ្នាំ
មុន។ កាសែត New Straits Times បានដកស្រង់ពាក្យសំដីរបស់ មេធាវីរូបនេះថា៖
ដោយសារ រឿងហេតុបានកើតមានឡើងនៅតំបន់ដែនអាកាស នៅឯបរទេស
នោះគឺ ម៉ាឡេស៊ីគ្មានសិទ្ធិអំណាចដោះស្រាយទេ។ តាមលោក Goon ថា៖ ប្រទេស
នេះអាចនាំរឿងហេតុពោលខាងលើទាមទារឲ្យដោះស្រាយនៅ ICC ប៉ុន្តែ ប្រការ
នេះផ្អែកទៅលើការដែលរុស្ស៊ីនិងអ៊ុយក្រែនចូលរួមសិន្ធិសញ្ញាបង្កើត ICC  នាឆ្នាំ
២០០២ ដែរឬទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ