មជ្ឈដ្ឋានមន្ត្រីអឺរ៉ុបបិទបញ្ជីរាយនាមឈរឈ្មោះចូលរួម Eurozone ជាបណ្ដោះអាសន្ត

មជ្ឈដ្ឋានមន្ត្រីអឺរ៉ុបបិទបញ្ជីរាយនាមឈរឈ្មោះចូលរួម Eurozone ជាបណ្ដោះអាសន្ត - ảnh 1
EU សំរេចមិនបញ្ចូលបន្ថែមសមាជិកថ្មីក្នុងប៉ុន្មានឆ្នាំខាងមុខ (រូបថត៖Xinhua/TTXVN)

(VOVworld) - ឆ្លើយសម្ភាសន៍កាសែត “Die Welt” ច្បាប់ចេញពីថ្ងៃទី២៨ ធ្នូ អនុប្រធាន
គណៈកម្មាធិការអឺរ៉ុប (EC) Valdis Dombrovskis បានប្រកាសថា តំបន់ប្រើប្រាស់រូបីយ
ប័ណ្ណអឺរ៉ុប (Eurozone) គ្រោងនឹងមិនបញ្ចូលសមាជិកថ្មីណាមួយ ក្នុងប៉ុន្មានឆ្នាំខាង
មុខឡើយ។តាមលោករូបនេះថា មុននឹងពេលចូលរួម Eurozone ប្រទេសនានាត្រូវ
បង្កើតបាននូវអត្រាការប្រាក់ដ៏ជាក់លាក់ប្រៀបនឹងប្រាក់អឺរ៉ូ។ យន្តការនេះជាបន្ទប់
រងចាំចំពោះប្រទេសមានគោលបំណងក្លាយទៅជាសមាជិក Eurozone។ប៉ុន្តែ លោក
 Dombrovskis បានឲ្យដឹងថា នៅពេលនេះ មិនមាន ប្រទេសជាសមាជិកសហភាព
អឺរ៉ុប (EU) ណាដែលកំពុងស្ថិតនៅក្នុងបន្ទប់រងចាំ នេះឡើយ លើកលែងតែ
ដាណឺម៉ាក់ ដែលជាប្រទេសមានយន្តការពិសេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ