មេដឹកនាំរុស្ស៊ី និងទួរគីពិភាក្សាគ្នាតាមទូរស័ព្ទអំពីទំនាក់ទំនងភាពជាដៃគូទ្វេភាគី

(VOVWORLD) - ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃទី ២៥ មីនា បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីទួរគីលោក Recep Tayyip Erdogan ដើម្បីពិភាក្សាអំពីបញ្ហាទាក់ទងនឹងទំនាក់ទំនងភាពជាដៃគូទ្វេភាគីលើវិស័យផ្សេងៗ។
មេដឹកនាំរុស្ស៊ី និងទួរគីពិភាក្សាគ្នាតាមទូរស័ព្ទអំពីទំនាក់ទំនងភាពជាដៃគូទ្វេភាគី - ảnh 1ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan (ឆ្វេង) និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ រូបថត៖ AFP/VNA

យោងតាមវិមានក្រឹមឡាំង មេដឹកនាំទាំងពីរបានអបអរសាទរចំពោះលទ្ធផលវិជ្ជមានក្នុងទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម ក៏ដូចជាការអនុវត្តប្រកបដោយជោគជ័យនូវគម្រោងថាមពលយុទ្ធសាស្ត្ររួម រួមទាំងគម្រោងផ្គត់ផ្គង់ឧស្ម័ន និងអគ្គិសនី គម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ Akkuyu នៅក្នុងប្រទេសទួរគី។ ភាគីទាំងពីរក៏បានយល់ព្រមបន្តកិច្ចសហប្រតិបត្តិការក្នុងការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសទួរគី បន្ទាប់ពីគ្រោះមហន្តរាយរញ្ជួយដីកាលពីខែមុន ជាមួយនឹងសម្ភារសំណង់ដែលផ្តល់ដោយភាគីរុស្ស៊ី។ ប្រធានាធិបតីទួរគីលោក Erdogan បានវាយតម្លៃជាវិជ្ជមានលើកិច្ចព្រមព្រៀងរបស់រុស្ស៊ីក្នុងការពន្យាពេលគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅក្នុងរយៈពេល ៦០ ថ្ងៃ ដែលអនុញ្ញាតឱ្យដឹកជញ្ជូនគ្រាប់ធញ្ញជាតិពីកំពង់ផែអ៊ុយក្រែននៅលើឆ្នេរសមុទ្រខ្មៅ។ លោកក៏បានសង្កត់ធ្ងន់លើតួនាទីជាអាជ្ញាកណ្ដាលរបស់រុស្ស៊ីក្នុងដំណើរការធ្វើឲ្យទំនាក់ទំនងទួរគី និងស៊ីរីមានប្រក្រតីភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ