មេដឹកនាំអឺរ៉ុបបញ្ជាក់សារ​ជាថ្មីអំពីការគាំទ្រចំពោះដាណឺម៉ាកលើបញ្ហា Greenland

(VOVWORLD) - មេដឹកនាំសហភាពអឺរ៉ុប (EU) នាថ្ងៃទី ៧ ខែមករា បានបញ្ជាក់សារជាថ្មីអំពីគោលជំហររបស់ខ្លួនលើបញ្ហា Greenland ដោយសង្កត់ធ្ងន់ថា អនាគតនៃតំបន់ដីស្វយ័តដ៏ធំនោប៉ូលខាងជើង ដែលគ្រប់គ្រងដោយប្រទេសដាណឺម៉ាកនឹងត្រូវបានសម្រេចដោយប្រជាជន Greenland និងដាណឺម៉ាកខ្លួនឯង។
មេដឹកនាំអឺរ៉ុបបញ្ជាក់សារ​ជាថ្មីអំពីការគាំទ្រចំពោះដាណឺម៉ាកលើបញ្ហា Greenland - ảnh 1ឈូងសមុទ្រមួយនៅឆ្នេរសមុទ្រភាគខាងលិចនៃកោះ Greenland ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។ រូបថត៖ REUTERS/Guglielmo Mangiapane

នៅក្នុងសុន្ទរកថាមួយ នៅដើមអាណត្តិជាប្រធានប្តូរវេននៃសហភាពអឺរ៉ុប របស់សាធារណរដ្ឋស៊ីប ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានសង្កត់ធ្ងន់លើការគាំទ្រនិងសាមគ្គីភាពយ៉ាងពេញទំហឹងពីប្រទេសសមាជិកចំនួន ២៧ ចំពោះប្រទេសដាណឺម៉ាក និងកោះ Greenland។ នាថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានប្រកាសថា បញ្ហាទាំងអស់ដែលទាក់ទងនឹងសន្តិសុខនៅប៉ូលខាងជើង ត្រូវការពិភាក្សានៅក្នុងក្របខ័ណ្ឌនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ហើយនោះជាអ្វីដែលបណ្តាប្រទេសសម្ព័ន្ធមិត្តកំពុងធ្វើ។

មុននេះ ប្រទេសអឺរ៉ុបជាច្រើនក៏បានចេញសេចក្តីថ្លែងការណ៍រួមគាំទ្រប្រទេសដាណឺម៉ាកលើបញ្ហា Greenland ផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍រួម មេដឹកនាំនៃប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ អេស្ប៉ាញ ចក្រភពអង់គ្លេស និងដាណឺម៉ាកបានសង្កត់ធ្ងន់ថា Greenland ជាកម្មសិទ្ធិរបស់ប្រជាជនដាណឺម៉ាក ដូច្នេះហើយ មានតែប្រទេសដាណឺម៉ាក និង Greenland ប៉ុណ្ណោះដែលមានសិទ្ធិសម្រេចលើបញ្ហាទាក់ទងនឹងកោះនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ